អគ្គទេសាភិបាល Belize ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរាល់សមិទ្ធិផលលេចធ្លោរបស់វៀតណាម

09:33 | 14/08/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ១២ ខែសីហានៅវិមាន Belize នៃរដ្ឋធានី Belmopan ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកទទួលបន្ទុក Belize លោក Nguyen Hoai Duong បានអញ្ជើញជូនសាតាំងដល់អគ្គទេសាភិបាល Belize លោក Colville Norbert Young។

ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Hoai Duong បានអញ្ជើញជូនសាតាំងដល់អគ្គទេសាភិបាល Belize លោក Colville Norbert Young (រូបថត៖ TTXVN)

ក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូតវៀតណាម បានគោរពជូនពរអោយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិ បាលនិងប្រជាជននៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

អញ្ជើញជាការឆ្លើយតប អគ្គទេសាភិបាលលោក Colville Young បានសម្តែងនូវការកោតសរសើរ ចំពោះរាល់សមិទ្ធិលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់វៀតណាម។

នារសៀលថ្ងៃដដែល ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoai Duong បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ លោក Dean Barrow ផងដែរ។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា Belize អាចរៀនសូត្របទពិសោធន៍ពីការអភិវឌ្ឍរបស់ វៀតណាម ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រនិងសន្តិសុខសង្គម ហើយសង្ឃឹមថាប្រទេសទាំងពីរនឹងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ តាមរយៈក្របខ័ណ្ឌនៃយន្តការទ្វេភាគីនិងពហុភាគីជាពិសេសនៅក្នុងវិស័យទេសចរណ៍និងវារីវប្បកម្មតែម្តង។

នាយករដ្ឋមន្រ្តី Belize លោក Dean Barrow បានទទួលជួបជាមួយឯកអគ្គរដ្ឋទូត Nguyen Hoai Duong (រូបថត៖ TTXVN)


មុននោះក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស Belize លោក Wilfred Peter Elrington ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoai Duong បានផ្តាំផ្ញើសេចក្តីអរគុណយ៉ាងជ្រាលជ្រៅរបស់លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ចំពោះរដ្ឋាភិបាលនិងក្រសួងការបរទេស Belize ដែលបានគាំទ្រវៀតណាមក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។

ចំណែកឯរដ្ឋមន្ត្រីការបរទេសលោក Elrington បានអបអរសាទរចំពោះសមិទ្ធិដ៏លេចធ្លោលើវិស័យការទូត ដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងមកនិងជឿជាក់ថាវៀតណាមនឹងបំពេញតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រកបដោយជោគជ័យ។

ទាក់ទងនឹងជម្លោះនៅសមុទ្រខាងកើត រដ្ឋមន្ត្រីការបរទេស Belize បានសំដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់វៀតណាមចំពោះតម្រូវការរក្សាសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍ ដោយយកច្បាប់ជាចម្បង ឈរលើមូលដ្ឋាននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោយគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសនៅតាមឆ្នេរសមុទ្រ ក្នុងនោះមានប្រទេសវៀតណាម។

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតលោក Nguyen Hoai Duong បានដាក់សំណើរ អញ្ជើញរដ្ឋមន្រ្តីការបរទេសនិងថ្នាក់ដឹកនាំក្រសួងការបរទេស Belize មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសវៀតណាម ដាក់ចេញនូវវិធានការសំដៅ ជំរុញថែមទៀតទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត