នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែត

07:00 | 01/08/2019 (សរុបព័ត៌មាននិងបកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ៣១ ខែកក្កដានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស៊ុយអែត លោក Pereric Hogberg ក្នុងឱកាសមកជម្រាប លាបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែត លោក Pereric Hogberg (រូបថត៖ chinhphu.vn)

ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូតដែលបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងអាណត្តិបេសកកម្មការទូតនៅវៀតណាម ដែលបានរួមចំណែកជំរុញទំនាក់ទំនងរវាងវៀត ណាមនិងស៊ុយអែត។ ជាពិសេសនាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតបានសហការជាមួយអាជ្ញាធរនៃប្រទេសទាំងពីរដើម្បីត្រៀមរៀបចំឱ្យបានល្អបំផុតសម្រាប់ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ស្ត្រីស្នងរាជ្យស៊ុយអ៊ែតនិងដំណើរទស្សនកិច្ចផ្លូវការនៅស៊ុយអែតរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (បានប្រព្រឹត្តទៅនៅខែឧសភាឆ្នាំ ២០១៩ តែម្តង។

អញ្ជើញជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតស៊ុយអែតបានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី រដ្ឋាភិបាលនិងអាជ្ញាធរវៀតណាមដែលបានជួយរូបលោក ដើម្បីបំពេញប្រកបោយជោគជ័យនូវភារកិច្ចក្នុងអាណត្តិបេសកម្មការទូតនៅវៀតណាម។ លោកមានប្រសាសន៍ថា ពេលវេលារបស់លោកនៅវៀតណាមពិតជាពិសេស ហើយដោយមានការគាំទ្រពីភាគីវៀតណាម លោកបានរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានការរីកចម្រើនថែមទៀត។ លោកឯកអគ្គរដ្ឋទូតស៊ុយអែតបានលើកឡើងថា រលកនៃសហគ្រាសស៊ុយអែតដែលចាប់អារម្មណ៍លើវៀតណាមគឺច្បាស់ណាស់ហើយ ហើយសហគ្រាសទាំងអស់នេះចង់វិនិយោគនៅវៀតណាមលើវិស័យជាច្រើនដែរ។ ស៊ុយអែតក៏ទទួលស្គាល់ថា អាជីវកម្មវៀត ណាមកាន់តែច្រើនឡើងៗ ដែលចាប់អារម្មណ៍ទៅលើទីផ្សារស៊ុយអែត។

ទិដ្ឋភាពនៃជំនួប (រូបថតៈ chinhphu.vn)

ឆ្លៀតពេលនេះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើអោយភាគីទាំងពីរ ជំរុញថែមទៀត កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគ ជាពិសេសក្នុងការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាតែម្តង។ ដោយមានមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីចង់អោយប្រទេសទាំងពីរជំរុញការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ដើម្បីធ្វើជាជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញទំនាក់ទំនងក្នុងវិស័យផ្សេងៗទៀត៕

(សរុបព័ត៌មាននិងបកប្រែដោយ ស្រីព្រេជ)

(សរុបព័ត៌មាននិងបកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត