យុគសម័យ - ភាគីទាំងពីរបានអះអាងថាចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងថៃនឹងត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសគឺនយោបាយ សេដ្ឋកិច្ច វប្បធម៌-សង្គម អប់រំនិងសន្តិសុខ។
លោកឧត្តមសេនីយ៍ឯក Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ JWG-11 (រូបថត៖ vietnamplus.vn)
កិច្ចប្រជុំលើកទី ១១ នៃក្រុមការងារចម្រុះវៀតណាម - ថៃស្តីពីកិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខ (JWG-11) បានប្រព្រឹត្តឡើងនាថ្ងៃទី ៣១ ខែកក្កដានៅទីក្រុងហួហ៊ីនប្រទេសថៃ។ គណៈប្រតិភូវៀតណាមដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម រីឯគណៈប្រតិភូថៃដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Wanlop Rugsunaoh អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ។ នៅក្នុងកិច្ចប្រជុំ JWG-11 លើកនេះ ភាគីទាំងពីរបានអះអាងថាចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងថៃត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់លើគ្រប់វិស័យច្រើន ជាពិសេសគឺវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌- សង្គម អប់រំ សន្តិសុខ និងការពារជាតិជាដើម។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃយន្តការនៃក្រុមការងារចម្រុះស្តីពីកិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរឱ្យកាន់តែជាក់ស្តែងនិងស៊ីជម្រៅថែមទៀតលើវិស័យដែលមានផលប្រយោជន៍រួមសំរាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖vov.vn)
លើកពីនេះទៅទៀត កិច្ចប្រជុំនេះក៏បានផ្តោតលើការផ្លាស់ប្តូរស្ថានភាពពិភពលោកនិងតំបន់ដែលជះឥទ្ធិពលដល់កិច្ច សហប្រតិបត្តិការនយោបាយនិងសន្តិសុខរវាងប្រទេសទាំងពីរ ព្រមទាំងត្រួតពិនិត្យ ឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ-ចារកម្ម ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាអំពីច្បាប់និងយុត្តិធម៌និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងសន្តិសុខនៃប្រទេសទាំងពីរដើម្បីរួមចំណែកក្នុងការអនុវត្តភាពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃប្រកបដោយជោគជ័យផងដែរ៕
(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន