ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Bruno Angetlet

06:52 | 02/08/2019 (ប្រភព៖ vovworld.vn សរុបដោយហេង វុធ្ធី)

នាព្រឹកថ្ងៃទី ១ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអបអរសាទរឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Bruno Angetlet ដែលបានបញ្ចប់អាណត្តិបំពេញបេសសកកម្មប្រកបដោយជោគជ័យនៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាម លោក Bruno Angetlet (រូបថត៖ quochoi.vn)

លោកស្រី Nguyen Thi Kim Ngan បានសំដែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុបនាពេលកន្លងមក មានជំហានអភិវឌ្ឍន៍យ៉ាងវិជ្ជមានជាច្រើន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ក៏ដូចជាសភាអឺរ៉ុប (EP) ផងដែរ។ លោកស្រី Nguyen Thi Kim Ngan ក៏បានសម្តែងក្តីសប្បាយរីករាយចំពោះជំហានអភិវឌ្ឍន៍នានាក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - អឺរ៉ុប (PCA) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។លោកស្រី Nguyen Thi Kim Ngan សង្ឃឹមថាក្នុងរយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តជំរុញឲ្យមានការផ្តល់សច្ចាប័ន ដើម្បីឈានទៅអនុវត្តឲ្យបានឆាប់ៗនូវកិច្ចព្រមព្រៀងទាំងពីរដូចពោលខាងលើនេះ ព្រមទាំងបើកឱកាសថ្មីសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការវិនិយោគនិងធ្វើអាជីវកម្មផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអបអរសាទរ លោក Bruno Angetlet ដែលបានបញ្ចប់អាណត្តិបំពេញបេសសកកម្មប្រកបដោយជោគជ័យនៅវៀតណាម (រូបថត៖ http://daibieunhandan.vn)

រីឯខ្លួនវិញ លោក Bruno Angelet បានឲ្យដឹងថាក្នុងរយៈពេលកន្លងទៅលោកទទួលបានការគាំទ្រជាវិជ្ជមានពីស្ថាប័ននានារបស់វៀតណា ដែលក្នុងនោះមាន រដ្ឋសភាវៀតណាម ដើម្បីបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ។ ក្នុងនាមជាតំណាងសហភាពអឺរ៉ុប លោក Bruno Angelet បានចែករំលែកថាពេលវេលាធ្វើការនៅប្រទេសវៀតណាមគឺជាអាណត្តិដ៏ជោគជ័យបំផុតនិងគួរឱ្យចងចាំបំផុតសម្រាប់រូបលោកផ្ទាល់។ លោកក៏បានអះអាងថា សភាពអឺរ៉ុបតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុបឲ្យបានល្អប្រសើរ ក៏ដូចជាគាំទ្រវៀតណាមឱ្យអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀតនៅក្នុងតំបន់ផងដែរ៕

(យោងតាម៖ vovworld.vn)

(ប្រភព៖ vovworld.vn សរុបដោយហេង វុធ្ធី)

(ប្រភព៖ vovworld.vn សរុបដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត