យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអង្គការសហប្រជាជាតិថា ក្នុងអំឡុងពេលថ្ងៃទី ២២ និង ២៣ ខែខែកក្កដា កិច្ចប្រជុំថ្នាក់ដឹកនាំនៃភ្នាក់ងារសវនកម្មកំពូល (SAI) បានប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ ដោយមានខ្លឹមសារសំខាន់ៗ សំដៅអំពាវនាវអោយ SAI នៅទូទាំងពិភព លោក មានចក្ខុវិស័យដ៏ទូលំទូលាយ មានទិន្នន័យត្រឹមត្រូវនិងមានការត្រួតពិនិត្យយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រការចូលរួមក្នុងដំណើរការតាមដាននិងវាយតម្លៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ដោយអង្គការសហប្រជាជាតិដាក់ចេញសម្រាប់បណ្តាប្រទេស។ គណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះដឹកនាំដោយអគ្គសវនកររង លោក Vu Van Hoa។
អគ្គសវនកររង លោក Vu Van Hoa ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)
ក្នុងអំឡុងពេលពីរងថ្ងៃ ដែលប្រព្រឹត្តទៅនូវកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃភ្នាក់ងារសវនកម្មអន្តរជាតិ បានពិភាក្សាគ្នានិងបានរៀនសូត្រនូវបទពិសោធន៏ដើម្បីស្វែងរកវិធានការនានាសំដៅបង្កើនប្រសិទ្ធភាពនៃកិច្ចការសវនកម្ម SDGs ព្រមទាំងពិភាក្សាពីបញ្ហាប្រឈម កាលានុវត្តន៍ភាពក៏ដូចជាមេរៀនបទពិសោធន៍ និងការចូលរួមរបស់រដ្ឋាភិបាលនីមួយៗក្នុងការតាមដាននិងវាយតម្លៃនៃការអនុវត្ត SDGs ផងដែរ។
នៅឯកិច្ចប្រជុំនេះ អគ្គសវនកររង លោក Vu Van Hoa បានចែករំលែកមតិរបស់លោកអំពីការអនុវត្ត SDGs នៅ វៀតណាមក៏ដូចជាការធ្វើសវនកម្មលើសកម្មភាពទាំងនេះនាពេលកន្លងមក។ លោកអគ្គសវនកររង បានលើកឡើង ថារដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងកសាងនិងរួមបញ្ចូលមាតិកាអភិវឌ្ឍន៍ប្រកបដោយចីរភាពទៅក្នុងផែន ការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាកៀងគរប្រភពធនធានទាំងអស់ ដើម្បីអនុវត្ត SDGs ចាប់តាំង ពីវៀតណាមបានសន្យាតាមរបៀបវារៈ ឆ្នាំ ២០៣០ របស់អង្គសហប្រជាជាតិមកម៉្លេ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ TTXVN)
ក្នុងឱកាសនោះដែរ លោក Vu Van Hoa ក៏បានសម្តែងនូវបំណងប្រាថ្នា គឺចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិង ពហុភាគីជាមួយស្ថាប័នសវនកម្មកំពូលលើពិភពលោក ក្នុងការធ្វើសវនកម្មរាល់បញ្ហាទាក់ទងនឹងការអភិវឌ្ឍប្រកប ដោយចីរភាព។
នៅឯកិច្ចប្រជុំ ថ្នាក់ដឹកនាំនៃបណ្តាស្ថាប័នសវនកម្មអន្តរជាតិបានពិភាក្សារួមគ្នានិងបានរៀនសូត្របទពិសោធន៍ ក៏ដូចជារិះរកនូវវិធានការនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការសវនកម្ម រួមទាំងវាយតម្លៃការអនុវត្តគោលដៅអភិវឌ្ឍ ន៍ប្រកបដោយនិរន្តរភាព (SDGs) ។ ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំបានពិភាក្សាលើបញ្ហាប្រឈមនិងឱកាសក៏ដូចជាមេរៀនដែលទទួលបាន រួមទាំងការចូលរួមរបស់រដ្ឋាភិបាលរៀងៗខ្លួន ក្នុងការតាមដាននិងវាយតម្លៃលើការអនុវត្ត SDGs ផងដែរ៕
(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)


មតិពីមិត្តអ្នកអាន