នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤

09:03 | 22/06/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងបាងកកនៃប្រទេសថៃ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-Ocha។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ (រូបថតៈ TTXVN)

អមដំណើរនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ Tran Nguyet Thu មានវត្តមានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ Pham Binh Minh; រដ្ឋមន្រ្តីនិងជាប្រធានការិយាល័យរដ្ឋាភិបាលលោក Mai Tien Dung ។

អមដំណើរនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូនៅមានវត្តមាន អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Bui Van Nam; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ លោក Pham Hai Bang; អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Quoc Dung; អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh និងឧបការីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Bui Huy Hung៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត