យុគ្គសម័យ - ក្នុងឱកាសដែលវៀតណាមត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០២០-២០២១ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើរសារមួយដោយមានចំណងជើងថា "វៀតណាម- ដៃគូគួរឲ្យទុកចិត្តដើម្បីសន្តិភាពនិងនិរន្តរភាព"។ ខ្លឹមសារនៃសារនេះបានសរសេរ ថា៖
សាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖baotintuc.vn)
“នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩ នៅសម័យប្រជុំពេញអង្គនៃមហាសន្និបាតអង្គការសហប្រជាជាតិនោះ វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ២០២០-២០២១។ ជាបឋម តាងនាមខ្ញុំឱ្យបក្ស រដ្ឋនិងប្រជាជន វៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះត្រង់បំផុតចំពោះបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ដែលបានគាំទ្រនិងជឿជាក់យ៉ាងពេញទំហឹងជ្រើសតាំងវៀត ណាមឲ្យកាន់តំណែងដ៏សំខាន់នេះជាលើកទី ២។ នេះគឺជាការទទួលស្គាល់ដ៏សំខាន់ ក៏ដូចជាការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិចំពោះតួនាទី និងការរួមចំណែកដ៏ត្រឹមត្រូវរបស់វៀតណាមនៅក្នុងកិច្ចការអន្តរជាតិនិងតំបន់ ព្រមទាំងបញ្ជាក់យ៉ាងច្បាស់អំពីឋានៈ និងកិត្យានុភាពកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាមនៅលើឆាកអន្តរជាតិផងដែរ។
ការដែលវៀតណាមក្លាយទៅជាសមាជិកមិនអចិន្រៃ្តយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិតជាមានកិត្តិយសដ៏ធំធេង ដោយសរបញ្ជាក់អំពីគោលមាគ៌ាកិច្ចការបរទេសដ៏ត្រឹមត្រូវ របស់បក្ស និងរដ្ឋវៀតណាម ក៏ដូចជាការទទួលខុសត្រូវយ៉ាងសំខាន់ៗដែលទាមទារឲ្យយើងត្រូវតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញឲ្យបានល្អបំផុតនូវភារកិច្ចដ៏សំខាន់ដែលសហគមន៍អន្តរជាតិប្រគល់ជូនផងដែរ។ វៀតណាមបាននិងកំពុងបន្តអនុវត្តដោយឥតងាករេនូវគោលនយោបាយនៃកិច្ចការបរទេសប្រកបដោយមានភាពម្ចាស់ការ ឯករាជ្យ ធ្វើពហុភាគីនិយមនិងពិធិធកម្មនូវទំនាក់ទំនងបរទេស ព្រមទាំងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងបុរេសកម្មនិងសកម្មទៀតផង។ ម្យ៉ាងវិញទៀតវៀតណាមជាមិត្តភក្តិ ជាដៃគូគួរឲ្យជឿទុកចិត្ត និងជាសមាជិកដែលមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនេះដែរ វៀតណាមតែងតែជម្រុញនូវការអនុលោមតាមធម្មនុញ្ញអនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយរួមចំណែកជាវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ផងដែរ។
វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០២០-២០២១ (រូបថត៖baotintuc.vn)
ដោយមានការប្តេជ្ញាថ្មី ឋានៈថ្មី និងការជឿកជាក់យ៉ាងជ្រាលជ្រៅចំពោះកម្លាំងកាយចិត្ត និងឆន្ទៈរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមទាំងមូល ព្រមទាំងការរួមសហការគ្នាប្រកបដោយប្រសិទ្ធភាព ព្រមៗគ្នារបស់ក្រសួង ស្ថាប័ន ផ្នែកគ្រប់ជាន់ថ្នាក់នានា ក៏ដូចជាការគាំទ្រពីសំណាក់ប្រជាជន យើងជឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងអនុវត្តភារកិច្ចជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដ៏សំខាន់នេះប្រកបដោយជោគជ័យ ហើយសក្តិសមនឹងក្លាយទៅជាដៃគូដ៏គួរឲ្យទុកចិត្តដើម្បីសន្តិភាពនិងនិរន្តរភាពផងដែរ“៕
(ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន