ជំរុញកាលានុវត្តភាពអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគរវាងវៀតណាមនិងអាហ្សង់ទីន

16:15 | 07/06/2019 (ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ - សភាពាណិជ្ជកម្មអាស៊ីរបស់អាហ្សង់ទីនសហការជាមួយស្ថានទូតវៀតណាមបានប្រារពសិក្ខាសាលា "និន្នាការនិងកាលានុវត្តភាពពាណិជ្ជកម្មជាមួយវៀតណាម" ដើម្បីណែនាំទីផ្សាវៀតណាមដល់សហគ្រាស់អាហ្សង់ទីន។

សិក្ខាសាលា "និន្នាការនិងកាលានុវិត្តភាពពាណិជ្ជកម្មជាមួយវៀតណាម"

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅអាហ្សង់ទីន នៅថ្ងៃទី ៦​​ ខែមិថុនា សភាពាណិជ្ជកម្មអាស៊ីរបស់អាហ្សង់ទីនបានសហការជាមួយស្ថានទូតវៀតណាម ​ប្រារព្ធសិក្ខាសាលាស្តីពី "និន្នាការនិងកាលានុវត្តភាពពាណិជ្ជកម្មជាមួយវៀតណាម" ដើម្បីណែនាំពីបរិយាកាសធុរកិច្ចនិងយន្តការប្រតិបតិ្តការរបស់ទីផ្សាវៀតណាម ក៏ដូចជាលក្ខណៈពិសេសនៃវប្បធម៍ដែលអាចមានផលប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មជាមួយដៃគូរនៅក្នុងតំបន់អាស៊ី - អាគ្នេយ៍។

ស្តីពីទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីន ឯកអគ្គរដ្ឋទូត Dang Xuan Dung បានវាយតម្លៃយ៉ាងខ្ពស់ចំពោះលទ្ធផលវិជ្ជមានដែល​ភាគីទាំងពីរសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក នៅពេលដែលតួលេខពាណិជ្ជកម្មរវាងទ្វេភាគីបានកើនឡើងឥតឈប់ឈរ ពោលគឺឈានដល់ជិត ៣ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំ២០១៨។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផល់នោះមិនទាន់ឆ្លើយតបទៅនឹងសក្តានុពលនៃប្រទេសទាំង​ពីរដោយសារតែកត្តាអត្តនោម័តនិងសត្យនុម័ត។

លោក ​Dang Xuan Dung បានសង្កត់ធ្ងន់ថាបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាហ្សង់ទីនលោក Mauriccico Marci និងភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ​ដោយសន្យាជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រាសនៃប្រទេសទាំងពីរ ត្រូវពង្រឹង តាមរយៈការ​ផ្លាស់ប្តូរ សហគ្រាស​បង្កលក្ខខ័ណ្ឌងាយស្រួមសម្រាប់សហគ្រាស់នៃភាគីទាំងពីរបានចូលរួមព្រឹត្តការណ៍ពាណិជ្ជកម្ម និងពិពណ៌ធំៗបានរៀបចំឡើងនៅប្រទេសនិមួយ ហើយសហគ្រាសនានាអាចស្វែងយល់បន្ថេមអំពីសាលានុវិត្តភាពពាណិជ្ជកម្មជាមួយដៃគូនិងទីផ្សារររបស់ប្រទេសនីមួយៗ។

នៅសន្និសីទនេះដែរ ស្ថានទូតវៀតណាមបានណែនាំដល់សហគ្រាសអាហ្សង់ទីននូវទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចវិស័យពាណិជ្ជ កម្មសំខាន់ៗទំនិញនាំចេញនិងនាំចូលសំខាន់ៗរបស់វៀតណាមព្រមទាំងតម្រូវការចាំបាច់សម្រាប់សហគ្រាសដែលចង់វិនិយោគនិងធ្វើអាជីវកម្មជាមួយដៃគូវៀតណាម។

តំណាងរបស់សភាពាណិជ្ជកម្មអាស៊ីនិងអាហ្សង់ទីនបានចែករំលែកបទពិសោធរបស់ខ្លួនក្នុងសកម្មភាពពាណិជ្ជកម្មជាមួយដៃគូវៀតណាម លក្ខណៈពិសេសនៃទីផ្សារមានសក្តានុពលជាច្រើនរបស់ប្រទេសអាស៊ីអាគ្នេយ៍ព្រមទាំង ឆ្លើយតបទៅនឹងសំណួររបស់សហគ្រាសថ្មីដែលទើបតែចាប់ផ្តើមទទួលបានព័ត៌មានអំពីទីផ្សារវៀតណាម៕

(ប្រែសម្រូលដោយសមុទ្រ)

(ប្រែសម្រូលដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត