យុគសម័យ- នាព្រឹកថ្ងៃទី៤ ខែមិថុនា ក្រសួងការបរទេសវៀតណាម បានសហការជាមួយកក្រសួងការបទេសជប៉ុន រៀបចំសិក្ខាសាលាអំពី អាស៊ាន ជប៉ុន កិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយចរីភាព ។
ក្នុងនាមជាប្រទេសជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន ដំណាក់កាល២០១៨-២០២០ ក្រសួងការបរទេស វៀតណាម បានសហការជាមួយកក្រសួងការបទេសជប៉ុន រៀបចំសិក្ខាសាលាអំពីអាស៊ាន ជប៉ុន កិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយចរីភាព ដែលមានកិច្ចពិភាក្សាក្រោមប្រធានបទទ្វេភាគី ចំនួន៤ ផងដែរ។
កិច្ចពិភាក្សាស្តីពីកសិកម្មឈ្លាសវៃ៖ កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគ ដែលមានការយកចិត្តទុកដាក់ចូលរួមរបស់ថ្នាក់ដឹកនាំបណ្តាខេត្តនានា និងតំណាងចំជិត ២០០ នាក់ មកពីបណ្តាក្រសួង ស្ថាប័ន តំបន់ និងសាជីវកម្មវៀតណាម អាស៊ាននិងជប៉ុន។ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមានវត្តមានរបស់អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh តំណាងរដ្ឋសភា អនុរដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន លោក Norikazu Suzuki ក៏បានថែងមតិបើកកម្មវិធីនេះ ផងដែរ។
បណ្តាវាគ្មានអញ្ជើញចូលកិច្ចពិគ្រោះយោបល់ស្តីពីកសិកម្មឈ្លាវៃ៖កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគ” (រូបថត៖ Tuan Anh)
ថ្លែងមតិក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងបណ្តាប្រទេសជាសមាជិកអាស៊ាន បានប្រមូលផ្តុំនូវកម្លាំងនៃបណ្តាប្រទេសក្នុងតំបន់ទាំងអស់ កសាងវិស័យកសិកម្មអាស៊ាន មានការអភិវឌ្ឍប្រកបដោយចរីភាព មានគុណភាពខ្ពស់ ជាអាទិភាពដ៏សំខាន់ៗ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅវៀតណាម។
ក្នុងរយៈពេលខាងមុខ ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយ អំពីការកែទំរងវិស័យកសិកម្មឡើងវិញ ជំរុញការអនុវត្តបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាឈានមុខក្នុងការផលិតបណ្តាផលិតកម្មកសិកម្ម ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញ រដ្ឋាភិបាលវៀតណាម នឹងបន្តការកែប្រែ និងបំពេញបន្ថែមលើច្បាប់ជាធរមាន កែប្រែបរិយាកាសវិនិយោគ ពាណិជ្ជកម្ម បង្កលក្ខណៈងាយស្រួល ដើម្បីទាក់ទាញសាជីវកម្ម ចូលវិនិយោគអភិវឌ្ឍន៍វិស័យកសិកម្មដែលអនុវត្តបច្ចេកវិទ្យាទំនើប ជំរុញការធ្វើសមាហរណកម្មឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងមានប្រសិទ្ធភាព។
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់ (រូបថត៖ Tuan Anh)
ថ្លែងមតិនៅកិច្ចពិភាក្សានេះ អនុរដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន លោក Norikazu Suzuki បានផ្តោតលើកិច្ចសហប្រតិបត្តិការរវាងអាស៊ានជប៉ុន និងបណ្តា ប្រទេសអាស៊ាន ក្នុងវិស័យកសិកម្មអនុវត្តបច្ចេកវិទ្យាទំនើបៗ។ ជប៉ុនដែលមានឧបករណ៌ បច្ចេកវិទ្យាទំនើប នឹងកា្លយទៅជាអំណោយផលដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន។ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ជប៉ុននឹងចូលរួមយ៉ាងសមក្មក្នុងការបញ្ជូលអ្នកជំនាញជប៉ុន មកបណ្តាប្រទេសអាស៊ាន ដើម្បីចែករំលែកនូវបទពិសោធន៍លើវិស័យកសិកម្ម ក៏នឹងទទួលយកបណ្តាអ្នកចុះកម្មសិក្សាផ្នែកបច្ចេកទេស ពីបណ្តាប្រទេសអាស៊ាន ផងដែរ។
នៅក្នុងកិច្ចពិភាក្សានេះ លោក Nguyen Do Anh Tuan បានលើកលើងទស្សនៈថា វិស័យកសិកម្មមានតួនាទីដ៏សំខាន់ ដែលស្របប្រមាណ៣៣% ក្នុងរចនាសម្ព៏ន្ធសេដ្ឋកិច្ច បានស្របជាង២០% នៃតំលៃពាណិជ្ជកម្មរបស់បណ្តាប្រទេស។ វិស័យកសិកម្មគឺជាកាលានុវត្ថិភាពនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចរីភាព។ ការអភិវឌ្ឍលើវិស័យកសិកម្មដែលអនុវត្តបច្ចេកវិទ្យាទំនើប មានការប្រកួតប្រជែង និងទប់ទល់ជាមួយការបំរែបម្រួលធាតុអាកាស និងធ្វើសមាហរណកម្មឲ្យបានល្អប្រសើរក្នុងខ្សែសង្វាក់ផលិតផលនៅតំបន់ និងពិភពលោក ដែលជាអាទិភាពដ៏សំខាន់ នាពេលបច្ចុប្បន្នរបស់បណ្តាប្រទេសអាស៊ាន។
បណ្តាតំណាងដែលចូលរួមកិច្ចពិគ្រោះយោបល់នេះ ក៏បានលើកឡើងនូវទស្សនៈថា បណ្តាប្រទេសអាស៊ាន នាពេលបច្ចុប្បន្ននេះ តើគួរតែត្រូវការធ្វើយ៉ាងណា ដើម្បីទប់ទល់នឹងការប្រែប្រួលនៃអាកាសធាតុ ហើយធនធានធម្មជាតិនៅតែមានកំរិត បណ្តាប្រទេសអាស៊ាន បន្តការក្តាប់យកនូវបណ្តាយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បន្តការរៀបចំបណ្តាប្រជុំ កិច្ចពិគ្រោះយោបល់ពីវិស័យកសិកម្ម ជាពិសេសលើការប្រែប្រួលធាតុអាកាស ដើម្បីប្រមូលផ្តុំទន្និន័យ និងវិភាគសម្រាប់កសិករប្រើប្រាស់ សិក្សាស្រាវជ្រាវ។ ដំណើរការវិធានការក្នុងការធានារ៉ាប់រងលើវិស័យកសិកម្ម និងចែករំលែកព័ត៌មានឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ទន្ទឹមនឹងនោះ ជំរុញ និងអំពាវនាវ បណ្តាអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុន ជាដើម។
(សរុបព័ត៌មានដោយសំណាង)
(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖យោងតាមការសែត bao viet nam va the gioi)


មតិពីមិត្តអ្នកអាន