នាយករដ្ឋមន្ត្រី៖ នៅពេលដែលមិត្តសម្លឹងមើលទិសខាងកើត សូមជ្រើសរើយកវៀតណាម

15:21 | 06/06/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចអ៊ីតាលី - អាស៊ាន ដែលប្រារព្ធនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី ៦ ខែមិថុនានោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានបំណងចង់ឲ្យសហគ្រាសអ៊ីតាលី “នៅពេលមិត្តសម្លឹងមើលទៅទិសខាងកើត សូមជ្រើសយកប្រទេសវៀតណាម”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងវេទិកា (រូបថតៈ VGP)

វេទិកាលើកនេះត្រូវបានធ្វើជាសហប្រធាន ដោយនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ហើយបានប្រព្រឹត្តទៅក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte។ ចូលរួមក្នុងវេទិកា លោក Trinh Dinh Dung និងអង្គភាពអាជីវកម្មជាង ៣០០ មកពីអ៊ីតាលី តំបន់អាស៊ាន រួមទាំងសហគ្រាសវៀតណាមជាង ១៥០ ទៀតផង។

នៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងអំណរគុណ ចំពោះការជឿទុកចិត្តនិងជម្រើសរបស់មិត្តចំពោះវៀតណាមនិងទីក្រុងហាណូយ ដែលជាទីក្រុងដើម្បីសន្តិភាព។ យោងតាមនាយករដ្ឋមន្ត្រីវៀតណាម វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ និងមានបំណងចង់ឲ្យសហគ្រាសអ៊ីតាលី “ខណៈពេលដែលមិត្តសម្លឹងមើលទៅទិសខាងកើត សូមជ្រើសរើសយកវៀតណាម” ដែលជាប្រទេសមានចំនួនប្រជាជន ៩៥ លាននាក់ កំពុងអភិវឌ្ឍយ៉ាងស្វាហាប់ និងជាសមាជិកសកម្មនៃសហគមន៍អាស៊ាន ដោយទំហំ GDP ជិត ៣.០០០ ពាន់លានដុល្លាអាមេរិក។

រូបថតៈ VGP

យោងតាមលោក Michele D’Ercole ប្រធានសភាពាណិជ្ជកម្មអ៊ីតាលីប្រចាំនៅវៀតណាម (ICHAM) នេះគឺជាព្រឹត្តិការណ៍សំខាន់ ដោយសារបានប្រមូលផ្តុំ នូវសហគ្រាសជួរមុខរបស់អ៊ីតាលី ក៏ដូចជា បណ្តាសហគ្រាសសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Enrico Letta (និងជាប្រធានសម្ព័ន្ធសមាគមអាស៊ាន-អ៊ីតាលី) បានចែករំលែកថា អាស៊ានគឺជាខឿនសេដ្ឋកិច្ចធំលំដាប់ទី៥នៅលើពិភពលោក និងជាតំបន់សេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលអ៊ីតាលីជាទូទៅនិងសហគមន៍ជំនួញអ៊ីតាលីជាពិសេស។ អ៊ីតាលីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាចំពោះកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគីរវាងអ៊ីតាលី - វៀតណាមនិងទំនាក់ទំនងពហុភាគីអ៊ីតាលី - វៀតណាម ក្នុងនោះវៀតណាមគឺជាច្រកទ្វារយុទ្ធសាស្រ្តរបស់សហគ្រាសអ៊ីតាលីនៅតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ។

នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន European House Ambrosetti របស់អ៊ីតាលី លោក Valerio de Molli បានមានប្រសាសន៍ថា វេទិកានេះគឺជាលក្ខណៈចាំបាច់បំផុតសម្រាប់វិនិយោគិនក្នុងការទាក់ទងជាមួយតំណាងនៃប្រទេសម្ចាស់ផ្ទះ ជួបធ្វើការជាមួយអ្នកតាក់តែងច្បាប់ ប្រតិបត្តិច្បាប់ ដើម្បីយល់ពីរចនាសម្ព័ន្ធក្របខ័ណ្ឌច្បាប់ សំដៅនាំចេញផែនការសម្រាប់គម្រោងវិនិយោគនិងពាណិជ្ជកម្មខ្នាតធំ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត