យុគសម័យ - លោកស្រី Federica Mogherini បានឲ្យដឹងថា គឺជាពេលវេលាសម្រាប់ EU - វៀតណាម ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រវាងវៀតណាមនិង EU ស្តីពីការកំណត់ក្របខ័ណ្ឌចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (FPA) ។
តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយនិងសន្តិសុខរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសឹង្ហបុរីដើម្បីចូលរួមកិច្ចសន្ទនា Shangri-La លើកទី ១៨ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយនិងសន្តិសុខរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បាននិយាយថា ដល់ពេលវេលាសម្រាប់សហភាពអឺរ៉ុប - វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាមនិងសហភាពអឺរ៉ុបស្តីពីការកំណត់ក្របខ័ណ្ឌចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់សហភាពអឺរ៉ុប (FPA) ។
យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុង Brussels ឱ្យដឹងថានេះគឺជាកិច្ចព្រមព្រៀងលើកទីពីរនៅក្នុងក្របខ័ណ្ឌនៃគោលនយោបាយសន្តិសុខនិងការពារជាតិ របស់សហភាពអឺរ៉ុប (PSDC) ដែលបានចុះហត្ថលេខាជាមួយប្រទេសអាស៊ីបន្ទាប់ពីកិច្ចព្រមព្រៀងជាមួយប្រទេសកូរ៉េខាងត្បូង។
កិច្ចព្រមព្រៀងស្រដៀងនេះក៏ត្រូវបានចុះហត្ថលេខារវាងសហភាពអឺរ៉ុបនិងអូស្ត្រាលីនិងនូវែលសេឡង់ផងដែរ។ សហភាពអឺរ៉ុបបានសម្រេចចិត្តបញ្ជូនទីប្រឹក្សាយោធារបស់សហភាពអឺរ៉ុបមកកាន់ទ្វីបអាស៊ីដែលចាប់ផ្តើមជាគណៈប្រតិភូផ្នែកយោ ធារបស់សហភាពអឺរ៉ុបនៅជាប់អាស៊ាននៅហ្សាកាតា។
កិច្ចសន្ទនា Shangri-La ២០១៩ គឺជាវេទិកាសន្តិសុខដ៏សំខាន់របស់តំបន់បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ដល់ ថ្ងៃទី៣ ខែមិថុនានៅសិង្ហបុរី ដោយមានការចូលរួមរបស់គណៈប្រតិភូថ្នាក់រដ្ឋាភិបាលមកពី ៥៧ ប្រទេសរួមទាំងមន្រ្តីថ្នាក់រដ្ឋមន្ត្រីចំនួន ២៨ នាក់និងអ្នកជំនាញនិងអ្នកប្រាជ្ញនាំមុខ៕
(ប្រែសម្រូលដោយសមុទ្រ)

មតិពីមិត្តអ្នកអាន