ជំរុញនិងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន

18:13 | 04/06/2019 (បកប្រែដោយសំណាង)

យុគសម័យ - នាថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung និងអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Takeo Mori ធ្វើជាសហប្រធាននៃវេទិកាអាស៊ាន-ជប៉ុន លើកទី៣៤។

វេទិកានេះជាកិច្ចសន្ទនាប្រចាំឆ្នាំរបស់ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងជប៉ុន ដែលវៀតណាម បានរួមសហកាជាមួយជប៉ុន ជាសហប្រធាន ក្នុងអាណត្តិនៃកិច្ចសម្របសម្រួលអាស៊ាន-ជប៉ុន នាឆ្នាំ២០១៨-២០២១។ នៅ​វេទិកាបណ្តាប្រទេសបានអះអាងពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រោយអាស៊ាន-ជប៉ុន និងការអភិវឌ្ឍយ៉ាងខ្លាងខ្លានៃទំនាក់ទំនងរវាងភាគីទាំងពីរ រួមចំណែកសម្រប់សន្តិភាព និងស្ថេរភាពក្នុងតំបន់។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម​ លោក Nguyen Quoc Dung និងអនុរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Takeo Mori ព្រមទាំងបណ្តាតំណាងចូលរួមវេទិកាអាស៊ាន-ជប៉ុន លើកទី ៣៤

បណ្តាប្រទេសអាសស៊ានវាយតំលៃខ្ពស់ការចូលរួមយ៉ាងសកម្មរបស់ជប៉ុន ក្នុងការខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនា កិច្ច សហ ប្រតិបត្តិការ ការកសាងជំនឿជឿជាក់ក្នុងតំបន់ តាមរយៈបណ្តាវេទិកាដែលអាស៊ានរៀបចំដូចជា៖ អាស៊ាន បូក៣ EAS, ARF, ADMM+, EAMF បណ្តាប្រទេសអាសស៊ាន ថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលជានិច្ចកាលបានគាំទ្រតួនាទីស្នូល និងសាមគ្គីភាព ឯកភាពគ្នារបស់អាស៊ាន បានរួមចំណែកពង្រឹងនូវរចនាសម្ព័ន្ធដែលបើកទូលំទូលាយក្នុងតំបន់ មានភាពច្បាស់លាស់ និងគ្របដណ្ដប់ និងឈរលើច្បាប់ជាធរមាន។

លើវិស័យសេដ្ឋកិច្ច បណ្តាប្រទេសអាស៊ាន បានទទួលស្គាល់ថា ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគដ៏រស់រវើករវាងអាស៊ាន-ជប៉ុន។ ជប៉ុនបន្តជាដៃគូពាណិជ្ជកម្មដ៏ឈានមុខរបស់អាស៊ាន ជាមួយតំលៃពាណិជ្ជកម្មសម្រេចបានប្រមាណ ២១៩ ពាន់លានដុលារអាមេរិក និងទុនវិនិយោគផ្ទាល់ពីជប៉ុន ចូលក្នុងតំបន់អាស៊ានសម្រេចបាន ១៣.២ ពាន់លានដុលារអាមេរិក ដែលឈរចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសដែលវិនិយោគក្នុងតំបន់អាស៊ាន។ បណ្តាប្រទេសអាស៊ាន ក៏បានអបអរសាទរលើការចុះហត្ថលេខានៃពិធីសារលើកទី១ នៃការកែប្រែនៃសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគរវាងភាគីទាំងពីរ។

អនុរដ្ឋមន្រ្តីការបរទសវៀតណាម លោក Nguyen Quoc Dung វាយតំលៃខ្ពស់តួនាតីនិងការរួមវិភាគទានរបស់ជប៉ុន សម្រាប់សន្តិភាព និងការអភិវឌ្ឍនៅតំបន់ (រូបថត៖ Tuan Anh)

បណ្តាប្រទេសអាស៊ានក៏បានថ្លែងអំណរគុណ និងវាយតំលៃជប៉ុន ដែលបានជួយគាំទ្រអាស៊ានយ៉ាងសកម្មក្នុងការជំរុញការតភ្ជាប់ បង្រួចតូចការអិវឌ្ឍ ដើម្បីប្រជាជន ក្នុងនោះមានការជួយគាំទ្រនូវដំណើរការមជ្ឈ មណ្ឌលសម្របសម្រួលនិងជួយគាំទ្រមនុស្សធម៌អាស៊ាន បង្កើតមជ្ឈមណ្ឌលលើកកម្ពស់សមត្ថភាពស្តីពីសុវត្ថិភាពបណ្តាញអ៊ឺនធឺណិតអាស៊ាន-ជប៉ុន ជំរុញគំនិតផ្តួចផ្តើមនៃការថែរក្សសុខភាពប្រជាជនទាំងអស់ រៀបចំបណ្តាកម្មវិធីជួបប្រាស្រ័យទាក់ទងយុវជន វប្បធម៌ និងការបណ្តុះបណ្តាល។

អនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Takeo Mori ថ្លែងមតិនៅកិច្ចប្រជុំ រូបថត៖ ( Tuan Anh)

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងអំឡុងពេលខាងមុខ ភាគីទាំងពីឯកភាពគ្នាបន្តអនុវត្តបានប្រកបដោយប្រសិទ្ធភាពនៃសេចក្តីប្រកាសពីចក្ខុវិស័យនៃទំនាក់ទំនងអាស៊ាន-ជប៉ុន ជំរុញយ៉ាងខ្លាំងខ្លាបន្ថែមទៀតលើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ជំរុញយ៉ាងខ្លាំងការតភ្ជាប់ក្នុងតំបន់ ក្នុងនោះមានការតភ្ជាប់ឌីជីថន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមានគុណភាពខ្ពស់ អភិវឌ្ឍន៍ប្រកបដោយចរីភាព អភិវឌ្ឍន៍ក្នុងតំបន់ តាមរយៈការជំរុញបណ្តាគម្រោងជាក់ស្តែងក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមនៃការតភ្ជាប់ជប៉ុន-មេគង្គ អភិវឌ្ឍន៍ធនធានមនុស្សមានគុណភាពខ្ពស់ ពង្រីកការផ្លាស់ប្តូរវប្បធម៌ ការជួបប្រស្រ័យទាក់ទងរវាងប្រជាជននៃតំបន់ទាំងពីរ ភាគីទាំងពីរក៏ឯកភាពជាអាទិភាពក្នុងការចរចានៃសន្ធិសញ្ញាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នឹងសម្រេចជាស្ថាពរ នាឆ្នាំ២០១៩។

ទិដ្ឋភាពនៃវេទិកាអាស៊ាន-ជប៉ុន លើកទី ៣៤ រូបថត៖ ( Tuan Anh)

វៀតណាម ក្នុងឋានៈជាប្រទេសមានតួនាទីជាអ្នកសម្របសម្រួលនៃទំនាក់ទំនង កិច្ចសន្ទនាងអាស៊ានជប៉ុន អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានអះអាងថា វៀតណាម សន្យាសហការយ៉ាងជិតស្និទ្ធជាមួយជប៉ុន និងបណ្តាប្រទេសអាស៊ានដទៃទៀត ជំរុញ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន ជប៉ុន ដើម្បីឆ្លើយតបទៅនឹងផលប្រយោជន៍របស់ភាគីទាំងពីរ និងដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងលើពិភពលោក៕


(បកប្រែដោយសំណាង)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត