សមាគមមិត្តភាពវៀតណាមនិងឡាវបានផ្លាស់ប្តូរផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០

21:16 | 30/05/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ- តាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមនៃសមាគមមិត្តភាពឡាវ - វៀតណាម ចាប់ពីថ្ងៃទី ៣០ ខែឧសភាដល់ថ្ងៃទី ៣ ខែមិថុនា គណៈកម្មាធិការមជ្ឈិមនៃសមាគមមិត្តភាពវៀតណាម - ឡាវនឹងបញ្ជូនគណៈប្រតិភូចំនួន ១០ រូបទៅបំពេញទស្សនកិច្ចការងារនៅឡាវ។

សមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-ឡាវ នឹងមានជំនួបពិភាក្សាអំពីផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០

គណៈប្រតិភូដឹកនាំដោយលោក Tran Van Tuy សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម និងជាប្រធានសមាគមមជ្ឈិមវៀតណាម - ឡាវនឹងអញ្ជើញបំពេញទស្សនកិច្ចការងារលើកនេះ។ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូវៀតណាមនឹងសហការជាមួយសមាគមមិត្តភាពឡាវ - វៀតណាម រៀបចំឡើងសន្និសីទមួយរវាងសមាគមទាំងពីរ ដោយផ្តោតទៅលើការវាយតំលៃចំពោះកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរក្នុងរយៈពេលកន្លងមក ព្រមទាំងផ្លាស់ប្តូរនិងឯកភាពលើផែនការសហប្រតិបត្តិការនៅឆ្នាំ ២០២០។ គួរបញ្ជាក់ថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលវៀតណាមនិងឡាវប្រារព្ធឡើងព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ដូចជាពិធីរំលឹកខួបលើក ៩០ នៃការបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិន ពិធីរំលឹកខួបលើកទី ៧៥ នៃទិវា ឯករាជ្យជាតិវៀតណាម និង ខួបលើកទី ៤៥ នៃទិវាឯករាជ្យជាតិឡាវ ក៏ដូជាពិធីរំលឹកខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ និងខួបលើកទី ១០០ នៃទិវាកំណើតលោកប្រធាន Kaysone Phomvihane។ ទន្ទឹមនឹងនោះ គណៈប្រតិភូក៏នឹងជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសលាវផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត