កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម អឺរុប ដើម្បីសន្តិភាពលើពិភពលោក

18:56 | 22/05/2019 (បកប្រែដោយសំណាង)

យុគសម័យ- គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាម ដឹកនាំដោយលោក ឧត្តមសេនីយ៌ឯកបំរុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម អញ្ជើញចូលរួមសន្និសីទថ្នាក់មេបញ្ជាការការពារជាតិអឺរុប នៅទីក្រុង Brussels ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

តាមការអញ្ជើញរបស់ឧត្តមសេនីយ៌ឯក Claudio Graziano ប្រធានគណៈកម្មាធិការយោធាសហភាពអឺរុប (EU) គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៌ឯកបំរុង Nguyen Chi Vinh សមាជិកមជ្ឈឹមបក្ស អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម អញ្ជើញចូលរួមសន្និសីទថ្នាក់មេបញ្ជាការការពារជាតិអឺរុប នៅទីក្រុង Brussels ប្រទេសបែលហ្សិក ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។​

អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Nguyen Chi Vinh (រូបថត Van Diep TTXVN

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅព្រះរាជាណាចក្របែលហ្សិក នៅក្នុងសន្និសីទ គណៈប្រតិភូវៀតណាម បានចូលរួមកិច្ចពិភាក្សាអំពីបណ្តាភារកិច្ចនៃការហ្វឹកហ្វឺនប្រយុទ្ធ និងកិច្ចពិភាក្សាអំពីគំនិតផ្តួចផ្តើម "លំហរអាកាសដោយឡែកនៃឧបទ្វីបអឺរុប”។

នៅក្នុងបណ្តាកិច្ចពិភាក្សា អនុរដ្ឋមន្រ្តីការបទេសវៀតណាម លោក Nguyen Chi Vinh បានអះអាងថា វៀតណាម វាយតំលៃខ្ពស់តួនាទី និងឋានៈរបស់អឺរុប និងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-អឺរុប ចែករំលែកបទពិសោធន៍របស់វៀតណាម ចូលរួ​មក្នុងការបណ្តុះបណ្តាល ហ្វឹកហ្វឺនដើម្បីត្រៀមរៀបចំសំរាប់កងកម្លាំងថែរក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងអំឡុងពេលខាងមុខ អនុរដ្ឋមន្រ្តីវៀតណាម​ បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវការកិច្ចចរចារ និងការចុះហត្ថលេខានៃសន្ឋិសញ្ញារវាងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហភាពអឺរុប ក្នុងក្របខ័ណ្ឌនៃការចូលរួមរបស់វៀតណាម ក្នុងបណ្តាសកម្មភាពគ្រប់គ្រងវិបត្តិរបស់អឺរុប ឲ្យបានឆាប់រហ័ស ដើម្បីធ្វើជាលក្ខខ័ណ្ឌក្នុងដំណើរការ នៃកិច្ចសហប្រតិបត្តិការ មានការផ្លាស់ប្តូរយ៉ាងសកម្ម ចែករំណែកបទពិសោធន៍លើបណ្តាវិស័យដែលមានលទ្ធភាព និងតម្រូវការកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

តាមកម្មវិធីនៃសន្និសីទ អនុរដ្ឋមន្រ្តី Nguyen Chi Vinh និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាម បានពិភាក្សាការងារជាមួយឧត្តមសេនីយ៌ឯក Claudio Graziano ប្រធានគណៈកម្មាធិការយោធាសហភាពអឺរុប។

ឧត្តមសេនីយ៌ឯក Claudio Graziano បានវាយតំលៃខ្ពស់នៅវត្តមានរបស់វៀតណាម ចូលរួមក្នុងសន្និសីទ និងសង្ឃឹមថា បន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម។ ឧត្តមសេនីយ៌ឯក Claudio Graziano ក៏បានឲ្យដឹងថា ប្រការនេះនឹងជួយលើកកំពស់ឋានៈរបស់អឺរុប ជាពិសេសនៅតំបន់អាស៊ី-បាស៊ីហ្វិក។ ប្រធានគណៈកម្មាធិការយោធាសហភាពអឺរុប ក៏មានបំណងជួយគាំទ្រវៀតណាម ជាច្រើនបន្ថែមទៀតក្នុងការហ្វឹកហ្វឺន ជាពិសេសក្នុងការថែរក្សាសន្តិសុខ បណ្តុះបណ្តាលភាសារបរទេស។ ឧត្តមសេនីយ៌ឯក Claudio Graziano ក៏សង្ឃឹថា វៀតណាម ចែករំលែកបទពិសោធន៍របស់ខ្លួនជាមួយបណ្តាប្រទេសជាសមាជិករបស់អឺរុប ក្នុងការថែរក្សាសន្តិសុខ។

ជាការឆ្លើយតប អនុរដ្ឋមន្រ្តី Nguyen Chi Vinh សង្ឃឹមថា ចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយអឺរុប ឈរលើស្មារតីនៃលទ្ធភាព និងតម្រូវការរបស់ភាគីនិមួយៗ ដែលផ្តោតលើការបណ្តុះបណ្តាល និងការថែរក្សាសន្តិសុខ។

ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចឲ្យបណ្តាស្ថាប័នមានសមត្ថកិច្ចផ្លាស់ប្តូរ ឯកភាពគ្នាអំពីបច្ចេសទេស ដើម្បីការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងអឺរុប សម្រេចឲ្យបានឆាប់រហ័ស។

បន្ទាប់ពីការចូលរួមសន្និសីទ គណៈប្រតិភូវៀតណាម​ មានកិច្ចពិភាក្សាមួយចំនួនជាមួយបណ្តាស្ថាប័នរបស់អឺរុប និងមេបញ្ជាការនៃកងទព័ការពារជាតិនៃបណ្តាប្រទេស ជាសមាជិកអឺរុប ដើម្បីពិភាក្សាលើទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ និងអំពាវនាវបណ្តាប្រទេសជួយគាំទ្រវៀតណាម ចុះឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៌នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ អាណត្តិ២០១៩-២០២០ ផងដែរ៕

(បកប្រែដោយសំណាង)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត