ប្រទេសវៀតណាមគឺជាទីផ្សារអាកាសចរណ៍មួយដែលអភិវឌ្ឍបំផុតនៅលើពិភពលោក

11:35 | 17/05/2019 (ប្រភព៖​ Baotintuc.vn - បកប្រែដោយហេង វុធ្ធី)

យុគ្គសម័យ - នៅក្នុងជំនួបសន្ទនាស្តីពីការកសាងបរិយាកាសអភិវឌ្ឍន៍សម្រាប់វិស័យអាកាសចរណ៍ដែលរៀបចំដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) កាលពីថ្ងៃទី ១៦ ខែឧសភា តំណាងជាច្រើនរូបបានអះអាងថាការអភិវឌ្ឍនៃឧស្សាហកម្មអាកាសចរណ៍របស់វៀតណាមនៅតែមានសក្តានុភាពដ៏ធំហេតុដូច្នេះហើយចាំបាច់ត្រូវមានគោលនយោបាយវិនិយោគសមស្របដើម្បី អភិវឌ្ឍន៍និងធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែងផងដែរ។

លោក Vu Tien Loc ប្រធាន VCCI ថ្លែងមិតក្នុងជំនួបសន្ទនាស្តីពីការកសាងបរិយាកាសអភិវឌ្ឍន៍សម្រាប់វិស័យអាកាសចរណ៍ (រូបថត៖ baotintuc.vn)

លោក Vu Tien Loc ប្រធាន VCCI បានឱ្យដឹងថា យោងតាមការស្ថិតិអន្ដរជាតិនោះ វិស័យអាកាសចរណ៍បានជំរុញកំណើនសេដ្ឋកិច្ច ១% នៃកំណើនអាកាសចរណ៍នឹងស្មើនឹងអត្រា 0, ៤ - 0.៥% នៃកំណើនផលិតផលក្នុងស្រុកសរុប (GDP) ។ នៅវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឧស្សាហកម្មអាកាសចរណ៍បានទទួលកំណើនជាមធ្យមពី ១៤% ទៅ ១៥% ដែលស្មើនឹងកំណើន GDP ពី ៦,៨ ទៅ ៧ % ក្នុងមួយឆ្នាំ។

យោងតាមការព្យាករណ៍ពីសមាគមដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិ (IATA) បានបញ្ហាញឲ្យឃើញថា វៀតណាមនឹងក្លាយជាទីផ្សារអាកាសចរណ៍រីកលូតលាស់លឿនបំផុតដែលឈរនៅចំណាត់ថ្នាក់ទី៥នៅលើពិភពលោក ដោយមានអ្នកដំណើរជាង ១៥០ លាននាក់នឹងត្រូវបានដឹកជញ្ជូននៅឆ្នាំ ២០៣៥ ។ រីឯអត្រាប្រជាជនជិះយន្តហោះនៅវៀតណាម កំពុងតែកើនឡើងយ៉ាងឆាប់រហ័សផងដែរ ។ ដោយមានចំនួនប្រជាជនជិត ១០០ លាននាក់នោះ វិស័យអាកាសចរណ៍ក្នុងស្រុករបស់វៀតណាមត្រូវបាន IATA ព្យាករណ៍ថានឹងកើនឡើងជាមធ្យម ១៥% / ឆ្នាំនាពេលអនាគត។ អ្នកឯកទេសខាងអាកាសចរណ៍បាននិយាយថាឧស្សាហកម្មអាកាសចរណ៍នៅវៀតណាមនៅតែមានការអភិវឌ្ឍន៍និងដើរតួនាទីយ៉ាងសំខាន់ ហេតុដូច្នេះហើយចាំបាច់ត្រូវវាយតម្លៃឲ្យបានច្បាស់ចំពោះពីតួនាទីរបស់ វិស័យនេះក្នុងខឿនសេដ្ឋកិច្ចដើម្បីជម្រុញវិស័យអាកាសចរណ៍កាន់តែរីកចម្រើនយ៉ាងខ្លាំងក្លានិងនិរន្តភាពថែមទៀត ព្រមទាំងក្លាយទៅជាកម្លាំងចលករក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យផ្សេងៗទៀតផងដែរ៕

(ប្រភព៖​ Baotintuc.vn - បកប្រែដោយហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រភព៖​ Baotintuc.vn - បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត