យុគសម័យ - នារសៀលថ្ងៃទី ៥ ខែមីនានៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូរដ្ឋសភាឡាវដឹកនាំដោយសមមិត្ត Pany Yathotou ប្រធានរដ្ឋសភាឡាវដែលកំពុងធ្វើទស្សនកិច្ចការងារនៅវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលស្វាគមន៍ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou (រូបថត: TTXVN)
ក្នុងជំនួបនេះ លោកស្រី Pany Yathotou បានថ្លែងអំណរគុណដល់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនិងរាក់ទាក់រួសរាយសម្រាប់គណៈប្រតិភូ និងគោរពផ្ញើជូននូវសេចក្តីសាកសួរសុខទុក្ខយ៉ាងជិតស្និទ្ធរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Volachith ចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ផងដែរ។
លោកស្រី Pany Yathotou បានអបអរសាទរចំពោះរាល់សមិទ្ធិដែលវៀតណាមទទួលបាននាពេលកន្លងទៅ និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនិងបន្តទទួលបានសមិទ្ធិជាច្រើនថែមទៀត ក្នុងកិច្ចការផ្លាស់ប្តូរថ្មី ព្រមទាំងសម្តែងក្តីសោមនស្សរីករាយអំពីទំនាក់ទំនងសាមគ្គីភាពពិសេសឡាវ-វៀតណាមកាន់តែមានការអភិវឌ្ឍទូលំទូលាយជាង។ ទន្ទឹមជាមួយគ្នានោះលោកស្រីប្រធានរដ្ឋសភាក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវនាពេលកន្លងទៅ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។
លោកស្រី Pany Yothotou បានជម្រាបជូនអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong នូវលទ្ធផលសហប្រតិបត្តិការមួយចំនួនរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងទៅនិងលទ្ធផលនៃជំនួបធ្វើការ ផ្លាស់ប្តូរបទពិសោធន៍ជាមួយគណៈប្រតិភូរដ្ឋសភាវៀតណាម ព្រមទាំងអះអាងថា រដ្ឋសភាឡាវ នឹងរួមសហការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋសភាវៀតណាម ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou (រូបថតៈ TTXVN)
អញ្ជើញឆ្លើយតបវិញ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកស្រី Pany Yathotou និងគណៈប្រតិភូរដ្ឋសភាឡាវ និងអបអរសាទរចំពោះរាល់សមិទ្ធិសំខាន់ៗដែលឡាវទទួលបាននាពេលកន្លងទៅ រួមទាំងសម្តែងក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ កាន់តែអភិវឌ្ឍន៍ ជាក់ស្តែងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ក្នុងនោះ មានការរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភានៃប្រទេសទាំងពីរ។
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងទៅនិងស្នើថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាគណកម្មការនានារបស់រដ្ឋសភា បង្កើនថែមទៀត កិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន ជាមួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នា បំពេញល្អនូវតួនាទីតាក់តែងច្បាប់ ឃ្លាំមើលនិងសម្រេចនូវបញ្ហាធំៗរបស់ប្រទេសជាតិ ជាពិសេស លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់រដ្ឋសភាទាំងពីរ៕
(ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន