នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីនៃសន្និសីទបូកសរុបការងាររៀបចំកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង

00:54 | 15/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែមីនា នៅទីស្នាក់ការរបស់រដ្ឋាភិបាលវៀតណាម អញ្ជើញចូលរួមក្នុងសន្និសីទបូកសរុបការងារត្រៀមរៀបចំសម្រាប់សន្និសីទបូកសរុបការងាររៀបចំកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងត្បូង ទទួលលោកប្រធានកូរ៉េខាងជើងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងទទួលប្រធានាធិបតីអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានចាត់ទុកថា ជោគជ័យលើកនេះ ដែលរួមចំណែកលើកកម្ពស់ថានៈរបស់ប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថតៈ VGP/Quang Hieu)

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរំលឹកឡើងវិញសេចក្តីណែនាំរបស់ការិយាល័យនយោបាយនិងលើកច្បាស់ថា កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងនៅទីក្រុងហាណូយជាព្រឹត្តិការណ៍នយោបាយ កិច្ចការបរទេសមានអត្ថន័យធំធេង និងមានសារៈសំខាន់ពិសេស។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ជោគជ័យលើកនេះបានរួមចំណែកលើកកម្ពស់ថានៈរបស់ប្រទេសជាតិ។ ពោលគឺ ថ្នាក់ដឹកនាំអាមេរិក កូរ៉រខាងជើងសុទ្ធតែបានថ្លែងអំណរគុណនិងចាប់អារម្មណ៍យ៉ាងខ្លាំងលើកិច្ចការត្រៀមរៀបចំរបស់វៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញប្រគល់លិខិតសរសើរចំពោះបុគ្គលនិងសមូហភាពដែលបំពេញល្អនូវការងារសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង (រូបថតៈ VGP/Quang Hieu )

យោងតាមលោកនាយករដ្ឋមន្ត្រី នេះគឺជាសារមួយរបស់វៀតណាមផ្ញើជូនដល់សហគមន៍អន្តរជាតិ អំពីការត្រៀមជាស្រេចរបស់វៀត ណាមក្នុងការពង្រីកថែមទៀតតួនាទីកសាងនិងរួមចំណែកសកម្មទៅក្នុងកិច្ចការរួមរបស់តំបន់និងលើពិភពលោក ជាពិសេសគឺស្មាវតីមួយនៃការស្ថាបនាសន្តិភាព។ នេះក៏ជាការបោះជំហានយ៉ាងល្អ ខណៈដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ាននិងឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការទទួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន កងយោធា កងកម្លាំង ប្រដាប់អាវុធ ភ្នាក់ងារ និងសហគ្រាសដែលបានអនុវត្តល្អនូវភារកិច្ចដែលបានប្រគល់ ជូន រួមចំណែកដល់ភាពជោគជ័យដ៏ធំធេងនៃព្រឹត្តិការណ៍សំខាន់ៗទាំងនេះ។

នាយករដ្ឋមន្ត្រីអញ្ជើញជូនលិខិតកោតសរសើរចំពោះសមូហភាពដែលមានស្នាដៃល្អ (រូបថតៈ VGP/Quang Hieu )

ក្នុងឱកាសនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើលិខិតដោយកោតសរសើចំពោះភ្នាក់ងារ សមូហភាពវិទ្យុសម្លេងវៀតណាមនិងក្រសួង ស្ថា ប័ន មួយចំនួនទៀតផងដែរ។ ក្នុងលិខិត នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានកោតសរសើរការរួមចំណែកនិងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី បុគ្គលិកនិងថ្នាក់ដឹកនាំនៃវិទ្យុសម្លេង វៀតណាម បានបំពេញភារកិច្ចដែលទទួលបានប្រកបដោយជោគជ័យនិងធានាបាននូវការផ្តល់ព័ត៌មានទាន់ពេលវេលា មានភាពត្រឹមត្រូវទៅកាន់មិត្តអ្នកអាននៅក្នុងនិងនៅឯបរទេស។ លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា ក្នុងរយៈពេលខាងមុខ មន្រ្តីនិងបុគ្គ លិករបស់វិទ្យុសម្លេងវៀតណាមនិងក្រសួងផ្សេងទៀត នឹងបន្តអភិវឌ្ឍន៍នូវសមិទ្ធផលទទួលបានដើម្បីរួមចំណែកដល់ការបំពេញនូវទំនួលខុសត្រូវរបស់រដ្ឋាភិ បាល នៅពេលជាម្ចាស់ផ្ទះ ទទួលរៀបចំព្រឹត្តិការណ៍នយោបាយនិងការទូតអន្តរជាតិនានាផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត