យុគសម័យ - វៀតណាមនឹងមានវិធានការការពារការទូតនិងកុងស៊ុលខ្ពស់បំផុតដើម្បីធានាថា Doan Thi Huong ត្រូវការកាត់ទោសដោយយុត្តិធម៌ សត្យានុម័តនិងត្រូវបានដោះលេង។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថតៈ Viet Dung)
នៅថ្ងៃទី ២៨ ខែមីនា ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានដែលបានលើកឡើងអំពីការងារដែលវៀតណាមកំពុងធ្វើ សម្រាប់ការពារពលរដ្ឋ Doan Thi Huong ចំពោះមុខអង្គជំនុំជម្រះនាថ្ងៃទី ១ ខែមេសាខាងមុខ នៅប្រទេស ម៉ាឡេស៊ី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអោយដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀតណាមបាននិងកំពុងអនុវត្តវិធានការជាច្រើន សម្រាប់ការពារពលរដ្ឋ ចំពោះ Doan Thi Huong ។
“វៀតណាមនឹងបន្តការអនុវត្តរាល់វិធានការការពារការទូតនិងកុងស៊ុលខ្ពស់បំផុតដើម្បីធានាថា ពលរដ្ឋ Doan Thi Huong ទទួលបានការជំនុំជំរះដោយយុត្តិធម៌ សត្យានុម័ត និងត្រូវបានដោះសេង”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Le Thi Thu Hang។
យោងតាមលោកស្រី Hang ក្រសួងការបរទេសវៀតណាម និងស្ថាប័នពាក់ព័ន្ធ បានរក្សាទំនាក់ទំនងជាមួយស្ថាន ទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី ហើយស្ថានក៏បានធ្វើការសាកសួរសុខទុក្ខចំនួន៣លើកចំពោះ Doan Thi Huong ពោល គឺចាប់ពីថ្ងៃទី១១ខែមីនាឆ្នាំ២០១៩ ដល់បច្ចុប្បន្ន ដើម្បីលើកទឹកចិត្ត សាកសួរសុខទុក្ខ និងជួយឲ្យ Huong មានស្ថិរភាពខាងផ្លូវចិត្ត សម្រាប់អង្គជំនុំជម្រះនាពេលខាងមុខនេះ។
Doan Thi Huong នៅតុលាការនាព្រឹកថ្ងៃទី ១៤ ខែមីនា (រូបថតៈ AP)
ស្ថានទូតវៀតណាមនៅម៉ាឡេស៊ីក៏បានបំពេញបែបបទចាំបាច់ ដើម្បីសាកសួរសុខទុក្ខ Doan Thi Huong ជាថ្មីម្តងទៀត មុននឹងប្រព្រឹត្តទៅអង្គជំនះជំរះនាថ្ងៃទី១ខែមេសាខាងមុខ។
មុននោះ នាថ្ងៃទី១៤ មីនា នៅឯតុលាការកំពូល Shah Alam (រដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី) ព្រះរាជអាជ្ញា Iskandar Ahmad បានឲ្យដឹងថា អគ្គមេធាវីរបស់ប្រទេសម៉ាឡេស៊ី បានស្នើឲ្យលុបចោលការចោទប្រកាន់និងការដោះលែងសម្រាប់ជនជាប់ចោទDoan Thi Huong ។ ប៉ុន្តែព្រះរាជអាជ្ញា Iskandar Ahmad មិនបានផ្តល់ហេតុផលច្បាស់លាស់ចំពោះការសម្រេចចិត្តនេះនៅឡើយ។
ជាមួយនឹងសេចក្តីរសម្រេចចិត្តនេះ Doan Thi Huong នឹងត្រូវបន្តដំណើរការជំនុំជម្រះ ហើយជាចុងចោទតែម្នាក់គត់ដើម្បីឈរមុខរង្វង់ក្រចកសេះ ក្នុងករណីឃាតកម្មលើពលរដ្ឋកូរ៉េខាងជើង Kim Chol ដែលត្រូវបានគេចាត់ទុកថាជា Kim Jong Nam - បងប្រុសម្តាយផ្សេងគ្នាជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង Kim Jong Un ផងដែរ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន