កសិកម្មឆ្លាតវៃជាគម្នាស់យុទ្ធសាស្ត្រសម្រាប់ខេត្ត Thai Binh

00:54 | 14/05/2019

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នៅស្រុក Thai Thuy ខេត្ត Thai Binh បានប្រព្រឹត្ត ទៅពិធីបើកការដ្ឋានសាងសង់គម្រោងខ្សែផ្លូវគោកឆ្នេរសមុទ្រ ព្រមទាំងប្រកាស គម្រោងតំបន់ឧស្សាហកម្មបម្រើកសិកម្មនៅតំបន់ទំនៀបភាគខាងជើងវៀតណាម។

ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់ខ្សែផ្លូវគោកឆ្នេរសមុទ្រនិងប្រកាសគម្រោងតំបន់ឧស្សាហកម្មបម្រើកសិកម្មនៅខេត្ត Thai Binh (រូបថត៖ chinhphu.vn)

គម្រោងខ្សែផ្លូវគោកឆ្នេរសមុទ្រខេត្ត Thai Binh មានដើមទុនសរុបចំនួន ៣៨៧០ពាន់លានដុង ដោយមានប្រវែងប្រមាណ ៣៤ គីឡូម៉ែត្រ ដែលត្រូវបានបណ្ដាក់ទុនតាមកិច្ចសហប្រតិបតិ្តការសាធារណៈ-ឯកជន (BOT)។ ចំណែកឯគម្រោងតំបន់ឧស្សាហកម្មបម្រើកសិកម្មវិញ គឺរួមមានខ្សែសង្វាក ហើយផ្គត់ផ្គង់ម៉ាស៊ីនកសិកម្ម ឧបករណ៍កសិកម្ម សម្ភារៈសំណង់កសិកម្ម ព្រម ទាំងអនុវត្តន៍យន្តកម្មនិងបច្ចេក ទេសចាប់តាំងពីការគាស់ដីដល់ការប្រមូលផល ដើម្បីផលិត កែច្នៃអង្ករ ស្បៀងអាហារនិងចំណីអាហារ។ ពេលដែលដាក់អោយធ្វើសកម្មភាព គម្រោងនេះនឹងរួមវិភាគទានទៅក្នុងថវិការដ្ឋ ក៏ដូចជាបង្កើតការងារ ធ្វើដោយផ្ទាល់សម្រាប់ពលករចំនួន ១២០០ នាក់និងការងារធ្វើដោយប្រយោល់ សម្រាប់ពលកររាប់ម៉ឺននាក់ទៀត។

អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះខេត្ត Thai Binh ដែលមានភាពសកម្មនិងនវា នុវត្តភាពក្នុងការអនុវត្តគោលជំហរធំៗរបស់បក្សនិងរដ្ឋស្ដីពីការអភិវឌ្ឍកសិកម្ម កសិករនិងជនបទ ដែលក្នុងនោះមានកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្ម អោយកាន់តែគួរអោយទាក់ទាញចំពោះសម្ព័ន្ធក្រុមហ៊ុនធំៗ។ លោកអញ្ជើញមាន ប្រសាស ន៍ថា៖ “របៀបធ្វើថ្មីដើម្បីនាំ Thai Binh ក្លាយទៅជាខេត្តគំរូផ្នែកកសិកម្ម កសិករនិង ជនបទនោះគឺអភិវឌ្ឍន៍កសិកម្មឆ្លាតវៃដើម្បីចូលរួមយ៉ាងស៊ីជំរៅថែមទៀតក្នុងខ្សែសង្វាក់ផលិតកសិកម្ម។ ជនបទសម្បូរធូធារមិនត្រឹមតែអាស្រ័យដោយមានវាល ស្រូវខៀវស្រឡះប៉ុណ្ណោះទេ ថែមទាំងមានរូបសណ្ឋានកសិកម្មដ៏សម្បូរបែបដែល នាំមកនូវតម្លៃបន្ថែមខ្ពស់ ហើយបង្កើតការងារធ្វើសម្រាប់ពលករយ៉ាងច្រើនកុះករផងដែរ។ យុទ្ធសាស្ត្រនៃខេត្ត Thai Binh គឺត្រូវទាក់ទាញការបណ្ដាក់ទុនដោយ ទ្រង់ទ្រាយធំ ព្រមទាំងបង្កើនការធ្វើយន្តកម្ម ឧស្សាហូបនីយកម្មកសិកម្មនិង ជនបទតាមទិសអភិវឌ្ឍប្រកបដោយចីរភាព”។

នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះដែរ នៅខេត្ត Thai Binh នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើក សម្ពោធគម្រោងរោងចក្រឧណ្ហអគ្គីសនី Thai Binh ១។ អ្នកមៅការនៃគម្រោងនេះគឺសម្ព័ន្ធក្រុមហ៊ុន Marubeni Corportation របស់ជប៉ុន។

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងមន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ Thai Binh ដោយមាន ទ្រង់ទ្រាយ១០០០គ្រែ។ នេះនឹងជាអាស័យដ្ឋានពិនិត្យព្យាបាលជំងឺដ៏ទំនើប មាន គុណភាពខ្ពស់ ដោយមានឧបករណ៍ បច្ចេក វិទ្យាខ្ពស់ ដែលបម្រើប្រជាជនខេត្ត Thai Binh និងតំបន់ជុំវិញផ្សេងៗទៀត៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត