យុគសម័យ - ក្រោមប្រធានបទ “ជំរុញភាពជាដៃគូដើម្បីចីរភាព” ថៃបានស្នើនូវសំណើរអាទិភាពនិងគំនិតផ្តួចផ្តើមជាច្រើនដើម្បីជំរុញអាស៊ានមួយប្រកបដោយចីរភាពលើគ្រប់ទិដ្ឋភាពទាំងផ្នែកសន្តិភាព ស្ថិរភាព សន្តិសុខក៏ដូចជាសេដ្ឋកិច្ច វប្បធម៌ សង្គមនិងបរិស្ថាន ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ baochinhphu.vn)
ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមករា មន្ត្រីជាន់ខ្ពស់អាស៊ានបានបើកកិច្ចប្រជុំនៅទីក្រុងឈៀងម៉ៃនៃប្រទេសថៃ ដើម្បីពិនិត្យឡើងវិញនូវការរៀបចំសម្រាប់កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានធ្វើឡើងនាថ្ងៃទី ១៧ ដល់ថ្ងៃទី១៨ ខែមករា នៅ ឈៀងម៉ៃ ព្រមទាំងធ្វើការពិភាក្សាអំពីបញ្ហាទាក់ទងនឹងការកសាងសហគមន៍អាស៊ានរួមទាំងទំនាក់ទំនងកិច្ចការបរទេសរបស់អា ស៊ានសម្រាប់ឆ្នាំ ២០១៩ ផងដែរ។
សូមគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១០ ប្រទេសថៃបានទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០ជា១៩ជាផ្លូវការ ហើយជាទម្លាប់ប្រចាំ កិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ដ្រីការបរទេសអាស៊ាននេះមានអត្ថន័យចាប់ផ្តើមឲ្យឆ្នាំប្រធានរបស់អាស៊ាន។
ក្រោមប្រធានបទ “ជំរុញភាពជាដៃគូដើម្បីចីរភាព” ថៃបានស្នើនូវសំណើរអាទិភាពនិងគំនិតផ្តួចផ្តើមជាច្រើនដើម្បីជំរុញអាស៊ានមួយប្រកបដោយចីរភាពលើគ្រប់ទិដ្ឋភាពទាំងផ្នែកសន្តិភាព ស្ថិរភាព សន្តិសុខក៏ដូចជាសេដ្ឋកិច្ច វប្បធម៌ សង្គមនិងបរិស្ថាន។
ឈរលើមូលដ្ឋាននៃសំណើរនិងគំនិតផ្តួចផ្តើមទាំងអស់ពោលខាងលើ រដ្ឋមន្ត្រីការទូតអាស៊ានទាំងឡាយនិងពិភាក្សាលើបញ្ហាស្នូល បញ្ហាអាទិភាពសហប្រតិបត្តិការរបស់អាស៊ានឆ្នាំ២០១៩។ ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ធ្វើការផ្លាស់ប្តូរមតិអំពីទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន បណ្តាមន្ត្រីជាន់ខ្ពស់បានពិនិត្យមើលឡើងវិញនូវផែនការសកម្មភាពសម្រាប់ដៃគូរនានាក្នុងឆ្នាំ២០១៩ ក្នុងនោះមានការត្រៀមរៀបចំកិច្ចប្រជុំគ្រប់កម្រិតដូចជាកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន - កូរ៉េខាងត្បូង ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាចុងឆ្នាំ២០១៩នៅប្រទេសកូរ៉េខាងត្បូង។ អង្គប្រជុំក៏បន្តពិភាក្សាគ្នាពីរបៀបបង្កើតវិធីប្រតិបត្តិរួមសម្រាប់យុទ្ធសាស្ត្រនិងគំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងតំបន់នាពេលកន្លងទៅ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន