នៅខាងក្រៅកិច្ចប្រជុំ WEF Davos ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏មានជំនួបសវនាការទ្វេភាគីជាច្រើនទៀតផង។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងព្រះមហាក្សត្របែលហ្ស៊ិក Phillippe (រូបថត៖ TTXVN)
នៅក្នុងជំនួបសវនាការជាមួយព្រះមហាក្សត្របែលហ្ស៊ិក Phillippe លោកនាយក រដ្ឋមន្រ្តីបានសម្ដែងនូវគោលបំណងថា ព្រះមហាក្សត្រនិងព្រះមហាក្សត្រីនឹង យាងមកបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេលខ្លីខាងមុខ។ លោកនាយករដ្ឋមន្រ្តី បានអះអាងថា វៀតណាមគោរពទំនាក់ទំនងជាមួយបែលហ្ស៊ិក ព្រមទាំងទទួល ស្វាគមន៍និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបែលហ្ស៊ិកមកបណ្ដាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាមផងដែរ។
នៅក្នុងជំនួបជាមួយអគ្គនាយក WTO លោក Roberto Azevedo នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគោរពប្រព័ន្ធពាណិជ្ជ កម្មពហុភាគីនិយម ដោយ ឈរលើមូលដ្ឋាននៃគោលការណ៍និងច្បាប់របស់ WTO ព្រមទាំងសង្កត់ធ្ងន់ថា ក្រោយរយៈពេល១០ឆ្នាំចូលរួម WTO វៀតណាមបាន ពង្រីកស្មារតីម្ចាស់ការនិងទទួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃ។
នៅក្នុងជំនួបជាមួយនាយកប្រតិបតិ្តសម្ព័ន្ធក្រុមហ៊ុន Apple លោក Tim Cook នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងនូវការគាំទ្រចំពោះផែន ការវិនិយោគកសាងមជ្ឈមណ្ឌលទិន្នន័យរបស់ Apple នៅវៀតណាម។ លោក មានគោលបំណងថា Apple នឹងបន្តវិនិយោគប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយូរអង្វែងនៅវៀតណាម ព្រមទាំងជាស្ពានតភ្ជាប់រវាងសហគ្រាសអាមេរិក ជាមួយវៀតណាមផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញើញជួបពិភាក្សាជាមួយនាយកប្រតិបតិ្តសម្ព័ន្ធក្រុមហ៊ុន Apple លោក Tim Cook (រូបថតៈ TTXVN)
នៅក្នុងជំនួបជាមួយប្រធាន អគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Carlsberg លោក Cees’t Hart នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ការចូលរួមរបស់សហគ្រាសនិងក្រុមហ៊ុនបរទេស ដែលក្នុងនោះ មាន Carlsberg ក្នុងដំណើរការភាគហ៊ុនភាវូបនីយកម្មនៃផ្នែកស្រាបៀរ-ភេជ្ជៈនៅ វៀតណាម បាននាំមកនូវលទ្ធផលដ៏វិជ្ជមានជាច្រើន។ លោកនាយករដ្ឋមន្រ្តីបាន ស្នើអោយសម្ព័ន្ធក្រុមហ៊ុន Carlsberg ផ្ដល់មតិជំរុញអោយ EU អនុម័តយ៉ាង ឆាប់ៗលើកិច្ចព្រមព្រៀង EVFTA ដើម្បីបើកចេញកាលានុវត្តភាពថ្មីៗសម្រាប់ សហគមន៍សហគ្រាសនៃភាគីទាំងពីរ។
នៅក្នុងជំនួបជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Facebook លោក Nick Clegg នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានគោលបំណងថា Facebook នឹងបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាន នៅវៀតណាម ជាពិសេសគឺក្នុងការចាប់ផ្ដើមអាជីវកម្ម ព្រមទាំងជួយឧបត្ថម្ភសហ គ្រាសខ្នាតតូចនិងមធ្យមវៀតណាមអភិវឌ្ឍន៍ការធ្វើអាជីវកម្មតាមរយៈបណ្ដាញ សង្គមផងដែរ។ ចំពោះរឿងហេតុពាក់ព័ន្ធដល់ការរីករាលដាលព័ត៌មានខុសឆ្គង លើបណ្ដាញសង្គម លោកនាយករដ្ឋមន្រ្តីបានស្នើអោយ Facebook គោរពយ៉ាង ពេញលេញចំពោះបទបញ្ញាត្តិនិងច្បាប់នៃវៀតណាម លើកកំពស់គុណភាពនៃការ គ្រប់គ្រងនិងសេវាកម្មសម្រាប់អតិថិជនរបស់ Facebook នៅវៀតណាម ជា ពិសេសគឺក្នុងការផ្ទៀងផ្ទាត់ព័ត៌មានដើម្បីលុបចោលព័ត៌មានក្លែងក្លាយ៕
(VOVWORLD)


មតិពីមិត្តអ្នកអាន