លោកឧត្តមសេនីយ៍ឯក Phan Van Giang អញ្ជើញជួបពិភាក្សាជាមួយអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន

19:26 | 26/04/2019 (ប្រភព៖ vovworld.vn)

នារសៀលថ្ងៃទី ២៤ ខែមេសា (តាមម៉ោងតំបន់) នៅទីស្នាក់ការនៃបណ្តាអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី លោកឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ឯក Valery Garasimov អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ និងអនុរដ្ឋមន្ត្រីទី១នៃសហព័ន្ធរុស្ស៊ី។

លោកឧត្តមសេនីយ៍ឯក Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី

ក្នុងជំនួបនេះ លោក Valery Garasimov បានថ្លែងអំណរគុណដល់ក្រសួងការពារប្រទេសវៀតណាមដែលបានបញ្ជូនគណៈ ប្រតិភូយោធាជាន់ខ្ពស់ចូលរួមសន្និសីទស្តីពីសន្តិសុខអន្តរជាតិលើកទី ៨ (MCIS-8) ។ លោក Valery Garasimov បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅរួមជាមួយការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងវៀតណាមនោះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងប្រទេសទាំងពីរក៏ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរលើវិស័យជាច្រើន និងសម្រេចបាននូវប្រសិទ្ធិភាពជាក់ស្តែងផងដែរ។ រីឯខ្លួនវិញ លោក Phan Van Giang បានវាយតំលៃខ្ពស់ចំពោះការរៀបចំ MCIS-8 របស់សហព័ន្ធរុស្ស៊ី ហើយលោកក៏បានសម្តែងនូវជំនឿទុកចិត្តថា សន្និសីទនេះនឹងទទួលជោគជ័យដ៏ល្អប្រសើរផងដែរ។ តាមរយៈសន្និសីទ MCIS-8 នេះ ឋានៈរបស់រុស្ស៊ីនិយាយរួម និងក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីនិយាយដោយឡែកនឹងត្រូវបានលើកកំពស់ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់និងអន្តរជាតិផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត