Doan Thi Huong ត្រូវបានដោះលែងឲ្យមានសេរីភាព

09:54 | 03/05/2019 (បកប្រែដោយ មិញ អាញ់)

យុគសម័យ - Doan Thi Huong នឹងបានវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ ក្រោយរយៈពេល២ឆ្នាំ ជាប់ពន្ធនាគានៅប្រទេសម៉ាឡេស៊ី ដោយពាក់ព័ន្ធនឹងរឿងឃាតកម្មពលរដ្ឋកូរ៉េខាងជើង មានឈ្មោះថា Kim Chol។

Doan Thi Huong ត្រូវបានដោះលែងឲ្យមានសេរីភាពនាព្រឹកថ្ងៃទី៣ខែឧសភា

Doan Thi Huong ត្រូវបានអាជ្ញាធរម៉ាឡេស៊ីដោះលែងចេញពីពន្ធនាគារនៅព្រឹកថ្ងៃទី៣ខែឧសភា និងត្រូវគេបញ្ជូន ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ជាទីដែលនាងត្រូវបំពេញឯកសារមួយចំនួន មុននឹងត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។ នាង Huong និងស្ត្រីឥណ្ឌូណេស៊ីម្នាក់ទៀត ឈ្មោះ Siti Aisyah ដែលទើបតែត្រូវបានគេដោះលែងដែរ បានអះអាងថាបុរសជាជនជាតិកូរ៉េខាងជើងជាច្រើននាក់បានបញ្ឆោតអ្នកទាំង២ ឱ្យសម្លាប់ពលរដ្ឋកូរ៉េខាងជើងម្នាក់មានឈ្មោះ Kim Chol ដោយប្រាប់ថាវាគ្រាន់តែជាការសម្ដែងខ្សែភាពយន្ដតែប៉ុណ្ណោះ។ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានអះអាងថា លោក Kim Chol គឺជាលោក Kim Jong-nam ជាបងប្រុសរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង។

គួរបញ្ជាក់ថា លោក Kim Jong-nam ត្រូវបានគេសម្លាប់ដោយប្រើប្រាស់សារធាតុគីមីពុលដ៏សាហាវ VX នៅឯអាកាសយាន ដ្ឋានទីក្រុងគូឡាឡាំពួរកាលពីឆ្នាំ២០១៧៕

(បកប្រែដោយ មិញ អាញ់)

(បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត