នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម “វេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ”

19:54 | 22/04/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុង “វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ច សហប្រតិបត្តិការអន្តរជាតិ» និងកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមេ សា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុង​វេទិកា ខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (រូបថតៈ TTXVN)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដំណើរទៅកាន់ក្រុងប៉េកាំងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc ត្រូវបានធ្វើឡើងដើម្បីតបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន។

“វេទិកាខ្សែក្រវ៉ាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកនេះ នឹងមានការ ចូលរួមរបស់មេដឹកនាំបរទេសជិត ៤០រូប ក្នុងនោះមាននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុនសែន។ ទំនងជា ប្រធានាធិបតីរុស្សី Vladimir Putin នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ក៏នឹងចូលរួមក្នុងវេទិកានេះផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត