បើកសប្ដាហ៍ភាពយន្តរំលឹកខួបលើកទី ៦៥ ទិវា ជ័យជំនះ Dien Bien Phu

20:29 | 25/04/2019 (ប្រភព៖ vovworld.vn)

លោក Do Quoc Viet អនុប្រធាននាយកដ្ឋានភាពយន្ត - ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានសង្កត់ធ្ងន់ថា៖ សប្តាហ៍ភាពយន្តនេះគឺជាព្រឹត្តិការណ៍វប្បធម៌ សិល្បៈដ៏សំខាន់មួយបើកឆាកសម្រាប់រាល់សកម្មភាពរំលឹកខួបលើកទី ៦៥ ទិវា ជ័យជំនះ Dien Bien Phu លើកទី ១១០ ទិវាបង្កើតខេត្ត Dien Bien។

នាយប់ថ្ងៃទី ២៤ ខែមេសានៅ ទីក្រុង Dien Bien Phu ខេត្ត Dien Bien នាយកដ្ឋានភាពយន្ត - ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានរួមសហការជាមួយខេត្ត Dien Bien បើកសប្ដាហ៍ភាពយន្តរំលឹកខួបលើកទី ៦៥ ទិវា ជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ ខែឧសភាឆ្នាំ - ១៩៥៤ ថ្ងៃទី ៧ ខែឧសភាឆ្នាំ២០១៩)។

អញ្ជើញថ្លែងនៅទីនេះ លោក Do Quoc Viet អនុប្រធាននាយកដ្ឋានភាពយន្ត - ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានសង្កត់ធ្ងន់ថា៖ សប្តាហ៍ភាពយន្តនេះគឺជាព្រឹត្តិការណ៍វប្បធម៌ សិល្បៈដ៏សំខាន់មួយបើកឆាកសម្រាប់រាល់សកម្មភាពរំលឹកខួបលើកទី ៦៥ ទិវា ជ័យជំនះ Dien Bien Phu លើកទី ១១០ ទិវាបង្កើតខេត្ត Dien Bien។ លោក Do Quoc Viet បានអះអាងថា៖ “រាល់ផលិតកម្មភាពយន្តដែលត្រូវបានឧទ្ទេសនាមក្នុងសប្ហាហ៍ភាពយន្តលើកនេះ គឺពោរពេញទៅដោយអត្ថសញ្ញាណជាតិ និងតម្លៃមនុស្សលោក នឹងរួមចំណែកអ ប់រំប្រពៃណី បំប៉នសេចក្ដីស្នេហាជាតិ មោទនភាពជាតិ លើកតម្កើង តបស្នងសងគុណចំពោះរាល់ការរួមវិភាគទាន ពលីកម្មរបស់បុព្វបុរសជំនាន់មុនៗ ព្រមទាំងអះអាងនូវរាល់សមិទ្ធិផលបដិវត្តន៍របស់ខេត្ត Dien Bien ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ លើសពីនេះទៅទៀត អះអាងនូវតួនាទីដ៏សំខាន់របស់ភាពយន្តក្នុងជីវភាពរស់នៅ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ”។

សប្ដាហ៍ភាពយន្តប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៤ ខែមេសាដល់ថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០១៩ នៅទូទាំងប្រទេសផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត