សន្និសីទអនឡាញទូទាំងប្រទេស៖ វៀតណាមបង្កើតចំណុចលោតផ្លោះដើម្បីការអភិវឌ្ឍសម្រាប់ឆ្នាំ២០១៩

10:37 | 29/12/2018

សន្និសីទអនឡាញទូទាំងប្រទេសរវាងរដ្ឋាភិបាលជាមួយនឹងតំបន់នានាបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៨ ខែធ្នូ នៅតាមខេត្ត ក្រុម ចំនួន៦០កន្លែង ទូទាំងប្រទេស។ សន្និសីទនេះ អញ្ជើញមានការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា រួមទាំងថ្នាក់ដឹកនាំមូលដ្ឋានចំនួន ៦៣ រូបទៀត។ សន្និសីទនេះសំដៅអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការទូទាត់ថវិការដ្ឋសម្រាប់ឆ្នាំ ២០១៩។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធិបើកសន្និសីទ

អញ្ជើញថ្លែងមតិនៅពិធីបើកព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ចាំបាច់ត្រូវស្វែងរកនូវដំណោះស្រាយរឹងមាំដើម្បីប្រមូលប្រភពធនធានសម្រាប់ការអភិវឌ្ឍ រួមទាំងមានការពិភាក្សាដើម្បីឈានដល់ការសម្រេចនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមទាំងមូល ឆ្នាំ 2019 ជាមួយនឹងពាក្យស្លោក ១២ ពាក្យ គឺ “វិន័យ សុចរិតភាព សកម្មភាព ភាពច្នៃប្រឌិត ប្រសិទ្ធភាព, របកគំឃើញ”។ នាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីទស្សនៈ៖ “វៀតណាមនឹងមិនធ្វើពាណិជ្ជកម្មរវាងគុណភាពនិងកំណើនទេ ប៉ុន្តែត្រូវតែសម្រេចឲ្យបានទាំង ២ ប្រការនេះ។ រដ្ឋាភិបាលតែងតែប្រកាន់យកនូវគោលការណ៍គ្រឹះចំនូន៣ គឺសេដ្ឋកិច្ច សង្គមនិងបរិស្ថាន។ ទន្ទឹមនឹងការពង្រីកឲ្យបានល្អបំផុត រាល់សមិទ្ធផលដែលសម្រេចបាននោះ វៀតណាមគួរតែម្ចាស់ការស្វែងរកកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ ក្នុងនោះ មានការជម្រុញបដិវត្តន៍ ៤.០ ជំរុញការបំផុសគំនិតនិងសក្តានុពលរបស់ជន វៀតណាមទាំង ១០០លាននាក់ នៅក្នុងនិងក្រៅប្រទេសផងដែរ”។

អញ្ជើញថ្លែងមតិនៅសន្និសីទ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៩ គឺជាឆ្នាំពោរពេញទៅដោយសារៈសំខាន់។ ដូច្នេះ វៀតណាមត្រូវបន្តពង្រឹងគ្រឹះម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណានិងបង្កើនសមត្ថភាពដោះស្រាយភាពចលាចលមិនធម្មតានៃទីផ្សារ ជាពិសេសទីផ្សារពិភពលោក។ ស្តីពីកិច្ចការបរទេសក្នុងឆ្នាំ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ គឺត្រូវពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋនិងសន្តិសុខប្រជាជន។ លើកកម្ពស់កិច្ចការបរទេសយ៉ាងទូលំទូលាយក្នុងវិស័យការពារជាតិនិងសន្តិសុខ ឈរលើស្មារតីនៃការរក្សាទឹកដីប្រទេសជាតិពីចម្ងាយ ជាពិសេស ម្ចាស់ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងអស់លើទូទាំងពិភពលោក។ រៀបចំយ៉ាងល្អនូវសកម្មភាពកកិច្ចការបរទេសទ្វេភាគីនិងពហុភាគី សំដៅបង្កលក្ខណៈងាយស្រួលសំរាប់ជនវៀតណាមនៅឯបរទេសក្នុងការចូលរួមចំណែកកសាងប្រទេសជាតិ”។

នៅក្នុងថ្ងៃនេះ សន្និសីទក៏បានស្តាប់នូវមតិយោបល់និងសំណូមពររបស់ថ្នាក់ដឹកនាំមូលដ្ឋាននានាដើម្បីបំពេញភារកិច្ចអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមសម្រាប់ឆ្នាំ២០១៩៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត