យុគសម័យ - នាព្រឹកថ្ងៃទី ៣ ធ្នូ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រដ្ឋាភិបាលបាន បើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា។កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងរយៈពេល ១ ថ្ងៃ ដោយមានខ្លឹមសារចំនួន៥ ដែលផ្តោតលើការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនៅក្នុងខែវិច្ឆិកានិង ១១ ខែនៃឆ្នាំ ២០១៨នេះ; ពង្រាងសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីភារកិច្ចសំខាន់ ៗនិងដំណោះស្រាយសម្រាប់ឆ្នាំ ២០១៩។
នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា (រូបថតៈ VGP/Quang Hieu)
យោងតាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគគឺ ម៉ាក្រូសេដ្ឋកិច្ចបន្តស្ថិរភាព។ អតិផរណាត្រូវបានគ្រប់គ្រង។ សន្ទស្សន៍ CPI ក្នុងខែវិច្ឆិកាបានធ្លាក់ចុះ ០,២៩% (កម្រិតទាបបំផុតក្នុងរយៈពេល ៩ ឆ្នាំកន្លងទៅ) និងកើនជាមធ្យមគឺ ៣,៥៩% ។ ផលិតកម្មឧស្សាហកម្មបានបន្តកើនឡើងខ្ពស់ ពោលគឺក្នុងរយៈពេល ១១ ខែកើនឡើងជាង ១០%។ ឧស្សាហកម្មផលិតបានបន្តកើនឡើងគួរឱ្យចាប់អារម្មណ៍គឺ ១២,២% ។ ការលក់រាយទំនិញនិងសេវាកម្មសរុបក្នុងរយៈពេល ១១ ខែកើនឡើង ១១,៥% ។ ហើយក្នុងរយៈពេល១១ខែនេះ ភ្ញៀវអន្តរជាតិជាង ១៤លាននាក់បានធ្វើទេសចរណ៍ កើន ២១,៣% ។
យោងតាមការព្យាករណ៍របស់ក្រសួងផែនការនិងវិនិយោគ សេដ្ឋកិច្ចក្នុងស្រុកក្នុងខែធ្នូបានបន្តវិវឌ្ឍយ៉ាងវិជ្ជមាន។ ការធ្វើពាណិជ្ជកម្ម ការប្រើប្រាស់និងទេសចរណ៍ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយសារតែខែចុងក្រោយនៃឆ្នាំនេះហើយមានថ្ងៃឈប់សម្រាកអន្តរជាតិធំ ៗ។ អង្គការអន្ដរជាតិក៏បានវាយតម្លៃវិជ្ជមានពីស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងយថាទស្សន៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរនេះ បើយោងតាមការព្យាករណ៍នាពេលថ្មីៗនេះរបស់ធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF)។ កំណើនសេដ្ឋកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០១៨ បានឈានដល់ ៦,៦ ទៅ ៦,៨% អតិផរណាប្រហែល ៤% ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)
ក្រៅពីលទ្ធផលវិជ្ជមាននោះ ការលំបាកនិងបញ្ហាប្រឈមចំពោះសេដ្ឋកិច្ចនៅមានភាពស្មុគស្មាញ។ ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេក្នុងការបើកទូលាយពាណិជ្ជកម្មនៅក្នុងតំបន់ ដូច្នេះការបម្រែបម្រួលនៃស្ថានភាពសេដ្ឋកិច្ចសកលនិងតំបន់នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចក្នុងស្រុក។ តាមការព្យាករណ៍ ការនាំចូលនិងនាំចេញនឹងប្រឈមមុខនឹងឱកាសនិងបញ្ហាប្រឈម ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។
ដោយសង្កត់ធ្ងន់លើសេចក្ដីសម្រេចចិត្តស្ដីពី ភារកិច្ច និងដំណោះស្រាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឆ្នាំ២០១៩ (សេចក្តីសម្រេចចិត្តលេខ ០១) នោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យសមាជិករដ្ឋាភិបាលផ្ដោតលើការពិភាក្សា ដើម្បីបន្តយកមតិអំពីឯកសារនេះ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលជាមួយខេត្ត ក្រុងនានា នាចុងខែធ្នូខាងមុខ។ តាមលោកនាយករដ្ឋមន្ត្រីថា សេចក្ដីសម្រេចចិត្តលេខ ០១ គប្បីបង្ហាញនូវស្មារតីផ្លាស់ប្ដូរថ្មី ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានឲ្យដឹងថា៖ “លោកនាយករដ្ឋមន្ត្រីបានសម្រេចចិត្តបង្កើតក្រុមកាងារពិសេស ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានា ដើម្បីធ្វើចំណាត់ការលើការប្ដឹងតវ៉ានាបច្ចុប្បន្ន។ យើងគប្បីដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា ផងដែរ”៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន