នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកដល់ប្រទេសសិង្ហបូរី ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣

21:38 | 13/11/2018 (យោងតាម chinhphu.vn)

យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយារួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ព្រលានយន្ដ Changi នៃប្រទេសសិង្ហបុរី ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ។

មន្ត្រីរដ្ឋាភិបាលសិង្ហបុរីបានស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅព្រលានយន្តហោះអន្តរជាតិ Changi ( រូបថត VGP / Quang Hieu)

ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីនិងភរិយារួមទាំងគណៈប្រតិភូវៀតណាម មានរដ្ឋលេខាធិការរបស់សិង្ហបុរី តំណាងក្រសួងការបរទេសសិង្ហបូរី។ ពីភាគីវៀតណាមមានមន្ត្រីនិងបុគ្គលិកនៃស្ថានទូត វៀតណាមប្រចាំនៅប្រទេសសិង្ហបុរី។

ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ ដោយបានរួមជាមួយថ្នាក់ដឹកនាំអាស៊ាន ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនិងបណ្តាញកសាង សហ គមន៍អាស៊ានដោយស្មារតីក្រោមមូលបទសម្រាប់ឆ្នាំ២០១៨ គឺ “ភាពរឹងមាំនិងនវានុវត្តន៍របស់អាស៊ាន” និងការតម្រង់ទិសសម្រាប់អាស៊ានសម្រាប់បណ្តាឆ្នាំបន្តបន្ទាប់។

ក្នុងថ្ងៃទី១៣ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងភរិយា បានអញ្ជើញចូលរួមពិធីបើកសម្ពោធសប្តាហ៍ទំនិញ វៀតណាមនៅសិង្ហបុរី។

នាយករដ្ឋមន្ត្រីនិងតំណាងអញ្ជើញកាត់ខ្សែបូរបើកសម្ពោធសប្តាហ៍ទំនិញវៀតណាមនៅសិង្ហបុរី (រូបថតៈ VGP/Quang Hieu)

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយនូវផលិតផលកសិកម្មរាប់រយប្រភេទ ប្រដាប់ប្រើប្រាស់មានពាណិជ្ជសញ្ញាវៀតណាម ដល់អ្នកប្រើប្រាស់សិង្ហបុរីនិងភ្ញៀវអន្តរជាតិ ជាពិសេសនៅក្នុងអំឡុងពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣នេះតែម្តង។

ខាងក្រោមនេះជាកម្រងរូបភាពនាយករដ្ឋមន្ត្រី អញ្ជើញកាត់ខ្សែបូរបើកសម្ពោធសប្តាហ៍ទំនិញ វៀតណាមនៅសិង្ហបុរី៖

(រូបថតៈ VGP/Quang Hieu)

ក្នុងអំឡុងពេល២ថ្ងៃខាងមុខនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធរួមមាន កិច្ចប្រជុំកំពូលអាស៊ាន+៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) កិច្ចប្រជុំកំពូលអាស៊ាន+១ ជាមួយប្រទេសជាដៃគូចំនួន៧ និងកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី២ផងដែរ៕

(យោងតាម chinhphu.vn)

(យោងតាម chinhphu.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត