យុគសម័យ - នាថ្ងៃទី៧ខែមករា នៅទីស្នាក់ការដ្ឋាភិបាលវៀតណាម លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Chase Carey ប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Formula One ដែលបានមកវៀតណាមដើម្បីចូលរួមពិធីប្រកាសពីការប្រណាំងរថយន្ត Formula 1 (ឬហៅកាត់ថា F1) នៅទីក្រុងហាណូយនៅឆ្នាំ២០២០។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Chase Carey ប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Formula One (រូបថតៈ VGP/Quang Hieu)
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើលឡើងថា ការប្រណាំងរថយន្ត Formula 1 គឺជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ល្បីឈ្មោះមួយ ដែលទាក់ទាញទ្រកាចាប់អារម្មណ៍ពីអ្នកគាំជាច្រើនជុំវិញពិភពលោក។ ដោយមានការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទីក្រុងហាណូយបានទទួលរៀបចំការប្រកួតរង្វាន់ប្រណាំង F1 ជាផ្លូវការ។ នាយករដ្ឋមន្ត្រីវៀតណាមក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងទីក្រុងហាណូយនិង Formula One ដើម្បីឈានដល់ពិធីប្រកាសនាថ្ងៃនេះតែម្តង។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយមិនត្រឹមតែក្នុងវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យវប្បធម៌និងសង្គម ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសវៀតណាមផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបញ្ជាក់ថា ទីក្រុងហាណូយ;ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម រួមទាំងភ្នាក់ងារពាក់ព័ន្ធដទៃទៀតនឹងខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ។
ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Quang Hieu)
សម្តែងនូវក្តីសប្បាយដែលបានមកវៀតណាមដើម្បីចូលរួមក្នុងពិធីប្រកាសការទទួលរៀបចំការប្រណាំង F1 នេះ លោក Chase Carey បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ។ លោកបានឲ្យដឹងថា ក្នុងដំណើរការស្វែងរកទីតាំងនេះលោកបានឃើញថា វៀតណាមអាចបំពេញនូវលក្ខណៈពេញ ដូចជា ទីក្រុងហាណូយគឺមានប្រជាជនសកម្មនិងវ័យក្មេង ដែលអាចបំពេញតាមតម្រូវការហេដ្ឋារចនាសម្ព័ន្ធនិងត្រូវបានចាត់ទុកថាជា “ទីក្រុងគោលដៅ” ផងដែរ ។
តាមរយៈព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមប្រណាំងរថយន្ត Formula One សង្ឃឹមថា វៀតណាមនឹងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងជាង។ ហើយដោយភាពស្មុគស្មាញក្នុងការរៀបចំការប្រណាំងនេះ លោក Chase Careyបានសម្តែងនូវបំណងប្រាថ្នា ទទួលបានកិច្ចសហប្រតិបត្តិការល្អពីវៀតណាមដើម្បីផ្តល់នូវខ្យល់ថ្មីយ៉ាងជោគជ័យដល់វិញ្ញាណសារកីឡាប្រភេទនេះ។
រូបថតៈ VGP/Quang Hieu
ដោយយល់ស្របជាមួយយោបល់របស់លោក Chase Carey លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមមានការគាំទ្រនិងត្រៀមលក្ខណៈជារួចស្រេច ដើម្បី សម្ព័ន្ធក្រុមហ៊ុន Formula One អាចអនុវត្តន៍ប្រកបជោគជ័យរាល់គម្រោងសហប្រតិបត្តិការនៅទីក្រុងហាណូយ; តាមនោះអះអាងពីឋានៈនិងសមត្ថភាពរបស់វៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍កីឡាសំខាន់ៗដទៃទៀតនៅលើពិភពលោកនាពេលខាងមុខ៕
(ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន