វៀតណាម - អូស្ត្រាលីចុះហត្ថលេខាលើសេចក្តីប្រកាសទស្សនវិស័យរួមសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិ

20:17 | 08/11/2018 (អត្ថបទនិងរូបថតៈ qdnd.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - តាមការអញ្ជើញរបស់ឯកឧត្តម Christopher Pyne រដ្ឋមន្ត្រីការពារប្រទេសអូស្រ្តាលី លោកឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្រ្តាលី។

ពិធីទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich

នារសៀលថ្ងៃទី ៨ ខែវិច្ឆិកា រដ្ឋមន្ត្រីលោក Christopher Pyne បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍រដ្ឋមន្ត្រី លោក Ngo Xuan Lich ជាផ្លូវការ។ បន្ទាប់ពីពិធីស្វាគមន៍មក រដ្ឋមន្រ្តីទាំងពីររូបបានចុះហត្ថលេខាលើសេចក្តីប្រកាសទស្សនវិស័យរួមស្តីពីការជម្រុញទំនាក់ទំនងយោធារវាងវៀតណាមនិងអូស្ត្រាលីនិងអនុវត្តន៍ជំនួបពិភាក្សាផងដែរ។

រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើសេចក្តីប្រកាសទស្សនវិស័យរួម ស្តីពីការជម្រុញទំនាក់ទំនងលើវិស័យការពារជាតិ វៀតណាម-អូស្ត្រាលី

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីររូបបានជម្រាបជូនគ្នាទៅវិញទៅមក អំពីស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ និងផ្លាស់ប្តូរលើបណ្តាបញ្ហាសន្តិសុខតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលទទួលបាននាពេលកន្លងទៅ ដោយច្បាមជាប់នូវ ខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១០និងចាត់ទុកនេះជា ចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី។ រដ្ឋមន្រ្តីទាំងពីររូបក៏បានវាយតម្លៃខ្ពស់ចំពោះការពិគ្រោះយោបល់និងការសម្របសម្រួលគ្នានៅបណ្តាវេទិកាការពារពហុភាគីក្នុងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM +) ផងដែរ។

ទិដ្ឋភាពនៃកិច្ចពិភាក្សា

ស្តីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាព បន្តជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជា ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការពិគ្រោះយោបល់ - ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងយោធា; ចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជំនះផលវិបាកនៃសង្គ្រាម ការផ្លាស់ប្តូរបទពិសោធន៏ក្នុងការប្រឆាំងអំពើភេរវកម្ម ការចែករំលែកព័ត៌មាននិងសុវត្ថិភាពនៃការហោះហើរជាដើម។

រដ្ឋមន្រ្តី លោក Ngo Xuan Lich បានសម្តែងគោលបំណង ចង់ឲ្យអូស្ត្រាលីនឹងជួយឧបត្ថម្ភវៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍យោធា-ការពារជាតិប្រកបដោយជោគជ័យនៅវៀតណាមនាឆ្នាំ ២០២០ ខណៈដែលវៀតណាមធ្វើជាប្រធានអាស៊ាន។

ស្តីពីបញ្ហានានាលើសមុទ្រ រដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃសន្តិសុខនិងសេរីភាពនៃការធ្វើនាវាចរនិងអាកាស ចរណ៍នៅក្នុងតំបន់ ហើយបានព្រមព្រៀងគ្នាថា ជម្លោះទាំងអស់ត្រូវបានដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ៕

(អត្ថបទនិងរូបថតៈ qdnd.vn បកប្រែដោយស្រីពេជ្រ)

(អត្ថបទនិងរូបថតៈ qdnd.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត