កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មវិនិយោគគឺជាសសរស្តម្ភក្នុងទំនាក់ទំនងវៀតណាម - បារាំង

10:07 | 27/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែតុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង។ នៅក្នុងបណ្តាជំនួបពិភាក្សាជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំបារាំង ភាគីទាំងពីរសុទ្ធតែអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - ការវិនិយោគទុននឹងជាសសរស្តម្ភក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង។

ឧបនាយករដ្ឋមន្ត្រីអញ្ជើញជួបជាមួយអនុប្រធានព្រឹទ្ធសភាបារាំង (រូបថតៈ VGP)

ក្នុងក្រខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅបារាំង ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក François de Rugy រដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរអេកូឡូស៊ីនិងសាមគ្គីភាពបារាំង; លោក Resmy Rioux អគ្គនាយកស្ថាប័នអភិវឌ្ឍន៍បារាំង; ជួបសម្តែងការគួរសមប្រធានព្រឹទ្ធសភាលោក Philippe Dallier ហើយបានទទួលសាជីវកម្មនិងអង្គភាពអាជីវកម្មបារាំងមួយចំនួន។ ដោយឡែក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានជួបសន្ទនាជាមួយការិយាល័យនាយករដ្ឋមន្ត្រីបារាំងដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខរបស់នាយករដ្ឋមន្រ្តី លោក Edouard Philippe ផងដែរ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក François de Rugy រដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរអេកូឡូស៊ីនិងសាមគ្គីភាពបារាំង (រូបថតៈ VGP)

ក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្រ្តដែលមានការអភិវឌ្ឍដោយឥតឈប់ឈរនាពេលកន្លងទៅ រវាងវៀតណាមនិងបារាំង ជាពិសេស ក្នុងឆ្នាំ ២០១៨នេះតែម្តង នៅពេលដែល ប្រទេសទាំងពីរបានអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតនិងរយៈពេល៥ឆ្នាំ នៃការចុះហត្ថលេខាភាពជាដៃគូយុទ្ធសាស្រ្ត។ រួមជាមួយដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំងរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong កាលពីខែមិនាឆ្នាំ២០១៨កន្លងមក ដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe កាន់តែអះអាងពីការជឿទុកចិត្តគ្នាទៅវិញទៅមកនិងការផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះមេដឹកនាំនៃប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងបន្ថែមទៀតនៅក្នុងតំបន់។

នាពេលខាងមុខ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung និងថ្នាក់ដឹកនាំបារាំង សុទ្ធតែបានអះអាងនូវបំណងប្រាថ្នារបស់ខ្លួនក្នុងការបន្តកែលំអយន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់ការចែករំលែកព័ត៌មាននិងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងទំនាក់ទំនងទ្វេភាគីនៅគ្រប់កម្រិត ទាំងកិច្ចសហប្រតិបត្តិការកណ្តាលនិងមូលដ្ឋាន ក្នុងនោះ មានការបង្កើនប្រសិទ្ធភាពនៃសមាជិកសភាមិត្តភាពវៀតណាម - បារាំង។ លោកឧបនាយកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរកំពុងសហការយ៉ាងជិតស្និទ្ធដើម្បីត្រៀមសម្រាប់ជោគជ័យនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញទទួលជួបជាមួយអគ្គនាយកស្ថាប័នអភិវឌ្ឍន៍បារាំង AFD (រូបថតៈ VGP)


ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបជាមួយប្រធានខុទ្ទការល័យនាយករដ្ឋមន្ត្រីបារាំង (រូបថតៈ VGP)


ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Aaquius (រូបថតៈ VGP/Xuan Tuyen)


ឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ ដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ នៅសួនឧទ្យាន Montreuil (រូបថតៈ VGP/Xuan Tuyen)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត