នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រតិភូគណកម្មការរបរនេសាទនៃសភាអឺរ៉ុប

23:17 | 29/10/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី២៩ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងការទទួលជួបជាមួយគណកម្មការរបរនេសាទនៃសភាអឺរ៉ុប ដឹកនាំដោយលោក Mato Gabriel សមាជិកសភានិងជាអ្នកនាំពាក្យគណកម្មការរបរនេសាទ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីសកម្មភាពជាតិប្រឆាំងការនេសាទខុសច្បាប់។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Quang Hieu)

នាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមជានិច្ចកាល គោរពទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមនិងសភាអឺរ៉ុបជាបង្គោលសំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-អឺរ៉ុប។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាសភាអឺរ៉ុបបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់ចេញសេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុប។ ដូច្នេះវៀតណាមមានបំណងចង់ទទួលបានការគាំទ្រពីសភាអឺរ៉ុបនិងបុគ្គលលោក Mato Gabriel ផ្ទាល់ក៏ដូចជាសមាជិកសភាដើម្បីជម្រុញការចុះហត្ថលេខានិងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឲ្យបានឆាប់បំផុត។

រីឯលោក Mato Gabriel បានលើកឡើងថា សមាជិកនៃគណៈប្រតិភូបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រការចុះហត្ថលេខានិងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA ។ ព្រមទាំងបានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់គណប្រតិភូគឺសំដៅចង់ស្វែងយល់និងចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងការត្រួតពិនិត្យការនេសាទខុសច្បាប់ ហើយលោកបាននិយាយថា សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយបណ្តាប្រទេសទាំងអស់ក្នុងវិស័យនេះ។

លោកបានកោតសរសើរវៀតណាមចំពោះលទ្ធផលវិជ្ជមានរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។ លោកសង្ឃឹមថា សកម្មភាពរបស់គណៈប្រតិភូនេះនៅវៀតណាមនឹងមានផ្លែផ្កាដើម្បីធ្វើជាមូលដ្ឋានដាក់ចេញសំណើរជូនគណៈកម្មការអឺរ៉ុបឲ្យលុបចោល “កាតលឿង” សម្រាប់វៀតណាម។

សមាជិកនៃប្រតិភូក៏បានវាយតម្លៃខ្ពស់ចំពោះវៀតណាម ដែលជាដៃគូពាណិជ្ជកម្មសំខាន់មួយ សម្រាប់ទ្វីបអឺរ៉ុបជាទូទៅនិងជាពិសេសចំពោះរដ្ឋជាសមាជិកសហភាពអឺរ៉ុបនីមួយៗ ព្រមទាំងសម្តែងការគាំទ្រចំពោះពាណិជ្ជកម្មសេរីនិងរំពឹងថា EVFTA នឹងត្រូវចុះហត្ថលេខាក៏ដូចជាផ្តល់សច្ចាប័ននាពេលឆាប់ៗនេះតែម្តង។

រូបថតៈ VGP/Quang Hieu

ទទួលយករាល់មតិរបស់ លោក Mato Gabriel និងសមាជិកគណៈប្រតិភូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកការព្រមាន “កាតលឿង” របស់សភាអឺរ៉ុបជាឱកាសមួយដើម្បីផ្លាស់ប្តូរពីរបរនេសាទប្រជាជនទៅជារបរនេសាទប្រកបដោយចីរភាព មានការទទួលខុសត្រូវនិងកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តវិធានការសំដៅជំនះពុះពារការព្រមាន “កាតលឿង” ប្រកបដោយ ប្រសិទ្ធិភាពបំផុតនិងសមស្របបំផុតចំពោះស្ថានភាពជាក់ស្តែង។

ហេតុនេះហើយបានជាវៀតណាមបានផ្សព្វផ្សាយជាសាធារណៈនូវច្បាប់ជលផលបង្កើតឯកសារអនុក្រឹត្យ អនុវត្ដកម្មវិធីសកម្មភាពជាតិប្រឆាំងនឹងការនេសាទខុសច្បាប់លើកកម្ពស់ឃោសនាដល់ប្រជាជននិងអ្នកនេសាទឲ្យគោរពបទប្បញ្ញត្តិច្បាប់ផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត