Trending now
ឃុំ Cao Bo អភិវឌ្ឍរបរដាំតែ Shan tuyet
ឃុំ Cao Bo ស្រុក Vi Xuyen ជាតំបន់មួយក្នុងចំណោមតំបន់ដាំដើមតែ Shan tuyet ដ៏ធំបំផុតនៅខេត្ត Ha Giang ភាគខាងជើងវៀតណាម។ ដើមតែបាន ក្លាយទៅជាប្រភេទដំណាំសំខាន់មួយ ដែលនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ខ្ពស់ បង្កើតការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់ប្រជាជន ព្រមទាំងរួមចំណែក ក្នុងការងារកាត់បន្ថយភាពក្រីក្រក្នុងតំបន់ផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រតិភូគណកម្មការរបរនេសាទនៃសភាអឺរ៉ុប
យុគសម័យ - នារសៀលថ្ងៃទី២៩ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងការទទួលជួបជាមួយគណកម្មការរបរនេសាទនៃសភាអឺរ៉ុប ដឹកនាំដោយលោក Mato Gabriel សមាជិកសភានិងជាអ្នកនាំពាក្យគណកម្មការរបរនេសាទ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីសកម្មភាពជាតិប្រឆាំងការនេសាទខុសច្បាប់។
Tan Van-ភូមិកុលាលភាជន៍រាប់រយឆ្នាំនៅរក្សារបរដ៏វិសេសវាលរបស់ខ្លួន
ភូមិកុលាលភាជន៍ Tan Van នៅទីក្រុង Bien Hoa ខេត្ត Dong Nai មានប្រ ពៃណីរាប់រយឆ្នាំ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយផលិតផលគ្រឿងកុលាលភាជន៍ដីខ្មៅដ៏ វិសេសវិសាល។ ឆ្លងកាត់ការផ្លាស់ប្តូរជាច្រើននៃជីវភាពទំនើបបច្ចុប្បន្ននោះ ភូមិកុលាល ភាជន៍ដែលមានអាយុកាលជាង៣ទសវត្សនេះហាក់ដូចជាត្រូវសាបរលាប។ ប៉ុន្តែ ដោយការជក់ចិត្តនឹងមុខរបរប្រពៃណីនេះបានជាសិប្បករប្រកបមុខរបរស្មូនឆ្នាំង ក្អមតាំងពីច្រើនតំណរមកហើយនេះ នៅតែរក្សាបានភ្លើងក្នុងឡដុតកុលាលភាជន៍ និងប្រ ភពកុលាលភាជន៍ដីខ្មៅផងដែរ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។