នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូល ASEM

11:55 | 20/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២ (ASEM 12) នារៀលថ្ងៃទី១៨និងទី១៩ខែតុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីស្លូវេនី Marjan Sarec; នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez; ប្រធានាធិបតីម៉ុងហ្គោលី Khaltamaagiin Battulga ;នាយករដ្ឋមន្ត្រីប្រទេសហូឡង់លោក Mark Rutte; នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki; នាយករដ្ឋមន្រ្តីប្រទេសហ្វាំងឡង់ Juha Sipila និងប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker ។

ក្នុងជំនួបទាំងអស់នេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជម្រាបជូនដល់ថ្នាក់ដឹកនាំនៃប្រទេសនានាអំពីសមិទ្ធផលដែលវៀតណាមទទួលបានពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជារាល់ការរួមចំណែកសកម្មរបស់វៀតណាមក៏ ទៅក្នុងកិច្ចការរួមនៃសហគមន៍អន្ដរជាតិ។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបជម្រុញការចុះហត្ថលេខានិងឈានដល់អនុវត្តយ៉ាងឆាប់បំផុតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ដែលទើបបានគណៈកម្មការអឺរ៉ុបអនុម័តនាថ្ងៃទី១៧ខែតុលាកន្លងទៅ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យប្រទេសទាំងអស់ គាំទ្រវៀតណាមជាបេក្ខជនតែមួយគតនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណតិ្ត ២០២០-២០២១ និងអះអាងនូវការសន្យាយ៉ាងខ្លាំងក្លារបស់វៀតណាមដែលនឹងរួមចំណែគច្រើនថែមទៀត ទៅក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ខណៈពេលបានជាប់ឆ្នោតជាសមាជិកនៃស្ថាប័នដ៏មានសារៈសំខាន់នេះ។

ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់និងនៅលើឆាកអន្តរជាតិ ហើយប្រទេសជាច្រើនបានអះអាងថាការគាំទ្រវៀតណាមកាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។ ថ្នាក់ដឹកនាំទាំងអស់ក៏បានសន្យាបន្តធ្វើរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅអង្គការសហប្រជាជាតិនិងបណ្តាអង្គការអន្តរជាតិដទៃទៀត សំដៅរក្សាសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើការគោរពច្បាប់អន្តរជាតិ ជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីស្លូវ៉ានីលោក Marjan Sarec (រូបថត VGP / Quang Hieu)

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីស្លូវេនី Marjan Sarec នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាល គោរពការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសមិត្តភក្តិប្រពៃណី ក្នុងនោះមានស្លូវេនី។ ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូនិងទំនាក់ទំនងជាន់ខ្ពស់ដើម្បីអនុវត្តវិធានការជាក់លាក់មួយចំនួនសំដៅជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅ មករវាងប្រទេសទាំងពីរក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រនិងប្រដាប់ប្រើប្រាស់ផងដែរ។

នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez (រូបថតៈ VGP/ Quang Hieu)

ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឈរលើស្មារតីនៃភាពជាដៃគូរយុទ្ធសាស្ត្រ ព្រមទាំងស្នើឲ្យរដ្ឋាភិបាលអេស្ប៉ាញ លើកទឹកចិត្តឲ្យអាជីវកម្មរបស់អេស្ប៉ាញធ្វើការវិនិយោគនៅវៀតណាមក្នុងវិស័យដែលអេស្ប៉ាញមានឧត្តមភាព ដូច ជាថាមពល បច្ចេកវិទ្យាខ្ពស់ អប់រំនិងហេដ្ឋារចនាសម្ព័ន្ធ ... នាយករដ្ឋមន្ត្រីអេស្ប៉ាញសន្យា បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម-អេស្ប៉ាញ និងគាំទ្រទំនាក់ទំនងរវាងវៀតណាមនិង EU រួមទាំងមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ជាពិសេសគឺវប្បធម៌និងភាសាអេស្ប៉ាញនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានាធិបតីម៉ុងហ្គោលី Khaltamaagiin Battulga (រូបថត VGP / Quang Hieu)

ក្នុងជំនួបជាមួយប្រធានាធិបតីម៉ុងហ្គោលី Khaltamaagiin Battulga ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរក្សាដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីធ្វើបង្កលក្ខណៈងាយស្រួលសម្រាប់ការនាំចេញទំនិញទៅវិញទៅមក។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើរឲ្យម៉ុងហ្គោលីបង្កើតលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មវៀតណាមធ្វើការវិនិយោគនៅម៉ុងហ្គោលីរួមទាំងការរុករករ៉ែនិងការផ្តល់សេវាកម្មនៅក្នុងវិស័យរ៉ែនិងប្រេងជាដើម។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte (រូបថតៈ VGP/Quang Hieu)

ក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte និងនាយករដ្ឋមន្ត្រី Nguyen Xuan Phuc សុទ្ធតែបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើរប្រទេសហូឡង់បង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមឈានចូលទីផ្សារហូឡង់។

នាយករដ្ឋមន្ត្រីហូឡង់បានលើកច្បាស់ថា រដ្ឋាភិបាលហូឡង់ ត្រៀមខ្លួនជាស្រេច ក្នុងការលើកទឹកចិត្តអង្គភាពអាជីវកម្មហូឡង់ធ្វើការវិនិយោគនៅវៀតណាមក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ ការប្រែប្រួលអាកាសធាតុនិងសំណឹកឆ្នេរសមុទ្រជាដើម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki (រូបថត VGP / Quang Hieu)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki ភាគីទាំងពីរ បានឯកភាពថា: វៀតណាមនិងប៉ូឡូញមានទំនាក់ទំនងមិត្តភាពមិត្តភក្តិប្រពៃណីជាពិសេសជំនាមានជនវៀតណាមច្រើនជំនាន់ដែលបានសិក្សានៅប៉ូឡូញនិងសហគមន៍វៀតណាមរស់នៅនិងសិក្សានៅប្រទេសប៉ូឡូញ។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទាំងអស់ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ។ នាយករដ្ឋមន្ត្រីប៉ូឡូញបានអះអាងនូវការគាំទ្រចំពោះការអនុវត្តកិច្ចព្រមព្រៀង EVFTA យ៉ាងឆាប់រហ័សនិងសង្ឃឹម បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យការពារជាតិ បរិស្ថាន កំណើនបៃតងនិងការបណ្តុះបណ្តាលឧត្តមសិក្សាជាដើម។

នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ Juha Sipila និងនាយករដ្ឋមន្រ្តី Nguyen Xuan Phuc (រូបថត VGP / Quang Hieu)

ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីលោក Juha Sipila នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនហ្វាំងឡង់សម្រាប់ការគាំទ្រនិងជួយដល់វៀតណាមនាពេលកន្លងទៅ ព្រមទាំង សង្ឃឹមថាប្រទេសហ្វាំងឡង់នឹងបន្តការផ្តល់ជំនួយ ODA សម្រាប់វៀតណាមដើម្បីរួមចំណែកដល់ការសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ភាគីទាំងពីរយល់ស្របថា ទំនាក់ទំនងទ្វេភាគីគួរតែត្រូវបានរក្សានិងពង្រឹងនៅក្នុងក្របខ័ណ្ឌពហុភាគី។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាទ្វេភាគីជាមួយប្រធានគណៈកម្មការអឺរ៉ុបលោក Jean Claude Juncker ( រូបថត VGP / Quang Hieu)

ក្នុងជំនួបទ្វេភាគីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងប្រធានគណៈកម្មការអឺរ៉ុបលោក Jean Claude Juncker បានឯកភាពវាយតម្លៃ ទំនាក់ទំនងវៀតណាម - EU ដែលមានការអភិវឌ្ឍន៌យ៉ាងខ្លាំងក្លាលើគ្រប់វិស័យទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក៏បានជួបសន្ទនាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May; នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Medvedev; នាយករដ្ឋមន្រ្តីក្រិកលោក Alexis Tsipras។ នាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំនៃប្រទេសនានាបានផ្លាស់ប្តូរវិធានការជាច្រើនដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីនិងការសម្របសម្រួលក្នុងវេទិកាអន្ដរជាតិដោយបានព្រមព្រៀងគ្នាបង្កើតលក្ខខណ្ឌបន្ថែមទៀត ដើម្បីជម្រុញការវិនិយោគនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយឈរលើមូលដ្ឋាននៃ កម្មវិធីបច្ចេកវិទ្យាខ្ពស់ រួមគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការពហុភាគីនិងតួនាទីរបស់ច្បាប់អន្តរជាតិដែលជាគោលការណ៍គ្រឹះនៃអង្គការសហប្រជាជាតិ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត