យុគសម័យ - នារសៀលថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចប្រជុំបូកសរុបវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ ២០១៨ (WEF ASEAN 2018)។ ចូលរួមក្នុងកិច្ចប្រជុំមានវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនិងតំបន់ក៏ដូចជា សមាជិកគណៈចាត់តាំង WEF ASEAN 2018 ផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc: WEF ASEAN 2018 ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើគ្រប់ជ្រុងជ្រោយ (រូបថតៈ VGP/Nhat Bac)
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Phuc Phuc បានអះអាងថា WEF ASEAN ទទួលបានជោគជ័យយ៉ាងល្អប្រសើរក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ពីប្រធានបទ ខ្លឹមសារ ការផ្សព្វផ្សាយនិងវប្បធម៌ ដល់អ្នកទទួលភ្ញៀវ បញ្ហាសន្តិសុខនិងនិងសុខភាព ទាំងពហុភាគីនិងទ្វេភាគីដែលនាំឲ្យវៀតណាមក្លាយទៅជាទីតាំងគួរឲ្យចាប់អារម្មណ៍ក្នុងតំបន់និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានអះអាងលើសមត្ថភាពក្នុងការចូលរួមយ៉ាងសកម្មនិងការកំណត់នូវយន្តការពហុភាគីក៏ដូចជាការ ប្រាជ្ញារបស់វៀតណាមក្នុងការដាក់ចេញសំណើរ ប្រធានបទ ខ្លឹមសារអាទិភាព គំនិតគំនិតច្នៃប្រឌិត និងការរីកចម្រើនក្នុងការរៀបចំនិងដំណើរការកិច្ចប្រជុំនេះផងដែរ។ តាមរយៈការរៀបចំកិច្ចប្រជុំនេះ បានរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់បក្សស្តីពីការលើកកំពស់ប្រសិទ្ធភាពនិងគុណភាពនៃកិច្ចការបរទេសពហុភាគីរបស់វៀតណាម។
កិច្ចប្រជុំនេះ ពង្រីកបាននូវប្រាជ្ញានិងការខិតខំប្រឹងប្រែងរបស់គ្រប់កម្រិតថ្នាក់ និងតំបន់ទាំងអស់ រួមទាំងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជននិងសហគមន៍អាជីវកម្ម។ (រូបថត VGP / Nhat Bac)
ដោយបញ្ជាក់ថា ភាពជោគជ័យនិងមេរៀនរបស់ WEF ASEAN 2018 បន្តបង្កើតបរិយាកាសថ្មីសម្រាប់ការធ្វើសមាហរណកម្មអន្តរជាតិ បើកទូលាយឱកាសថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម បានណែនាំដល់ក្រសួងស្ថាប័ននានា បណ្ដាអង្គភាពអាជីវកម្ម គួរតែលើកកម្ពស់និងពង្រីកឥទ្ធិពលរបស់ WEF ASEAN 2018 ជាពិសេសផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនិងគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងកិច្ចប្រជុំជាក់ស្តែង សម្រាប់បម្រើបុព្វហេតុអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រី អញ្ជើញប្រគល់ប័ណ្ណសរសើរចំពោះសមូហភាពនិងបុគល់មានស្នាដៃឆ្នើម
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ប័ណ្ណសរសើរចំពោះសមូហភាពនិងបុគល់មានការរួមចំណែកសកម្មទៅក្នុងជោគជ័យនៃ WEF ASEAN 2018 ផងដែរ៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)



មតិពីមិត្តអ្នកអាន