យុគសម័យ - ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងពិធីទទួលជួបជាមួយប្រធានថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសអាស៊ាន នារសៀលថ្ងៃទី១៨ខែតុលានៅទីក្រុងហាណូត ក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៦ ស្តីពីបញ្ហាគ្រឿងញៀន (AMMD6)។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសអាសា៊នក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន (រូបថតៈ VGP/Dinh Nam)
តាងនាមឲ្យប្រធានគណៈប្រតិភូទាំងអស់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីយុត្តិធម៌ថៃលោក Prajin Juntong បានថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្រ្តីដែលបានចំណាយពេលវេលាសម្រាប់ទទួលប្រតិភូនិងបានលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាឆ្លងដែនដែលស្មុគស្មាញបំផុត តាមនោះត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេស។
នាពេលកន្លងទៅ អាស៊ានបានបង្កើតនិងអនុម័តលើផែនការសកម្មភាពសម្រាប់ការការពារសហគមន៍អាស៊ានប្រឆាំងនឹងគ្រោះថ្នាក់ដោយគ្រឿងញៀនសម្រាប់ដំណាក់កាល ២០១៦-២០២៥; អនុវត្តផែនការសហប្រតិបត្តិការអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងផលិតកម្មនិងការជួញដូរគ្រឿងញៀនខុសច្បាប់តាមនៅតំបន់ត្រីកោណមាស សម្រាប់ដំណាក់កាល២០១៧-២០១៨ ព្រមទាំងដាក់ចេញនិងអនុវត្តន៍គំនិតផ្តួចផ្តើជាច្រើនដូចជាមជ្ឈមណ្ឌលផ្តល់ព័ត៌មានស្តីពីការបង្ការទប់ស្កាត់គ្រឿងញៀន បង្កើតក្រុមការងារទទួលបន្ទុកការប្រតិបត្តិច្បាប់ស្តីពីការបង្ការ ទប់ស្គាត់គ្រឿងញៀន តាមរយៈផ្លូវអាកាសនិងកំពង់ផែសមុទ្រ។ គំនិតផ្តួចផ្តើមទាំងនេះបានក្លាយជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រលបដោយប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរព័ត៌មាននិងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam និងប្រធានប្រតិភូចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៦ស្តីពីបញ្ហាគ្រឿងញៀន (រូបថតៈ VGP/Dinh Nam)
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានចាត់ទុកថា ស្មារតីមុនក៏ដូចជាក្រោយក្នុងទស្សនៈនិងគំនិតផ្តួចផ្តើមដែលបានកំណត់ក្នុង AMMD 6 ជាការគាំទ្រដ៏សំខាន់សំរាប់វៀតណាមក្នុងការធ្វើជាប្រធានរបស់ AMMD ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ បើយោងតាមលោកឧបនាយករដ្ឋមន្រ្តីថា ប្រសិនបើមិនបានគ្រប់គ្រងនិងពង្រឹងការទប់ស្កាត់គឺការរំលោភបំពានគ្រឿងញៀននឹងក្លាយជាកត្តាមួយដែលអាចបង្កឱ្យមានអស្ថិរភាពសង្គមនិងជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់ប្រទេសខ្លួន៕
(ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន