នាយករដ្ឋមន្ត្រីវៀណាម​លោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe

17:31 | 08/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី៨ ខែតុលា ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុននោះ បានប្រព្រឹត្តទៅយ៉ាងឱឡារឹកនៅ វិមាននាយករដ្ឋមន្រ្តីជប៉ុន រាជធានី តូក្យូ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe បានអញ្ជើញដំណើរជួបសន្ទនាទ្វេភាគី។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VGP/Quang Hiếu )

នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាអំពីវិធានការជាច្រើនដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ ឡើងកំពស់ថ្មីយ៉ាងពេញលេញនិងជាក់ស្ដែងថែមទៀត។ ភាគីទាំងពីរឯកភាពគ្នា លើការបន្តបង្កើនជំនឿទុកចិត្តខាងនយោបាយតាមរយៈការបំពេញទស្សនកិច្ចគ្នាទៅវិញទៅមកនិងជំនួបប្រាស្រ័យជាន់ខ្ពស់។ លើវិស័យសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំង ពីររូបបានឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចទ្វេភាគីដើម្បីផល ប្រយោជន៍ដូចគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មឧបត្ថម្ភ ថាមពល កសិកម្មបច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលផ្លែ ឈើរបស់គ្នាទៅវិញទៅមកផងដែរ។ ចំពោះបញ្ហាក្នុងតំបន់និងលើពិភពលោក។

នាយករដ្ឋមន្រ្តីទាំងពីររូបបានអះអាងនូវការប្ដេជ្ញាចិត្តជំរុញឲ្យកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ចូលជាធរមានយ៉ាងឆាប់ៗ ជំរុញដំណើរការចរចាលើកិច្ចព្រមព្រៀងសម្រាប់ភាព ជាដៃគូសេដ្ឋកិច្ចដ៏ពេញលេញក្នុងតំបន់ (RCEP) គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ ភាគីនានាសំដៅជំរុញសន្តិភាព ស្ថិរភាពនិងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េ។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវសារ សំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះនិងការខ្វែងគំនិតទាំងអស់ដោយ សន្តិវិធីឲ្យបានសមស្របទៅនឹងគ្រឹះស្ថាននៃច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តន៍យ៉ាងពេញលេញនិង ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍រួមស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងសម្រេចឲ្យបានឆាប់ៗនូវក្រមប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ។

នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Mizuno ជប៉ុនស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យអប់រំកាយសម្បទានៅតាមបឋមសិក្សានៅវៀតណាម។ រូបថត VGP / Quang Hieu

នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃនិងផ្សព្វផ្សាយជប៉ុនលើវិស័យពន្លត់អគ្គិភ័យ។ រូបថត VGP / Quang Hieu

បន្ទាប់ពីជំនួបពិភាក្សាមក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអញ្ជើញធ្វើជាសាក្សីក្នុងពិធី ផ្លាស់ប្ដូរឯកសារសហប្រតិបតិ្តការចំនួន៩រវាងក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ។

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត