យុគសម័យ - សម័យប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញាឆ្នាំ២០១៨ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១ខែតុលា ក្រោមអធីធិបតីភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ (រូបថតៈ VGP/Quang Hieu)
សម័យប្រជុំនេះ មានភារកិច្ចបំពេញនូវរបាយការណ៍មួយចំនួន ដើម្បីត្រៀមរៀបចំជូនសន្និបាតមជ្ឈឹមលើកទី៨នីតិកាលទី១២និងកិច្ចប្រជុំលើកទី៦ រដ្ឋសភានៅតិកាលទី១៤ ដែលនឹងបានប្រារព្ធក្នុងខែតុលានេះ។ ទន្ទឹមជាមួយគ្នានោះ វាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមសម្រាប់ខែកញ្ញានិងសម្រាប់រយៈពេល៩ខែក្នុងឆ្នាំ២០១៨នេះតែម្តង។
ក្នុងបទសុន្ទរថាបើក នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានចាត់ទុកថា GDP រយៈពេល៩ខែ កើន ៦,៩៨% ជាលទ្ធផលលេចធ្លោ ជាកំណើនខ្ពស់បំផុតនៃរយៈពេល៩ខែ កិតតាំងពីឆ្នាំ២០១១មក។
រូបថតៈ VGP/Quang Hiếu
ក្រឡេកមើលឡើងវិញនូវសមិទ្ធផលដែលលេចធ្លោនាពេលកន្លងទៅ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើជោគជ័យពិសេសនៃវេទិកាសេដ្ឋ កិច្ចពិភពលោកស្តីពីអាស៊ាន WEF-ASEAN ដែលបានប្រារព្ធនៅក្នុងទីក្រុងហាណូយ ជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏ធំបំផុតរបស់ប្រទេសក្នុងឆ្នាំ ២០១៨។ ព្រឹត្តិការណ៍នេះ ត្រូវបានមជ្ឈដ្ឋាន អន្តរជាតិវាយតម្លៃខ្ពស់ និងចាត់ទុកថាជាវេទិកាទទួលបានជិគជ័យបំផុត តាមរយការរៀបចំទាំងនៅអាស៊ាននិងអាស៊ីបូព៌ារបស់ WEF។
ក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យធនាគារជាតិវៀតណាម បន្តតាមដានស្ថានការណ៍អន្តរជាតិនិងមានដំណោះស្រាយទាន់ពេលវេលាដើម្បីធានាអត្រាការប្រាក់និងអត្រាប្តូរប្រាក់ទីផ្សារប្តូរប្រាក់បរទេស ជៀសវាងការផ្លាស់ប្តូរ។ ដោយព្យាករណ៍ថា នឹងមានរលកវិនិយោគថ្មីចូលមកវៀតណាម នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងផែនការនិងវិនិយោគ ធ្វើការពិចារណានិងវាយតម្លៃឱកាសដើម្បីចាប់យកគម្រោងការវិនិយោគទុនឆ្ពោះទៅវៀតណាម។
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ VGP/Quang Hiếu)
ចំពោះទិសដៅនៃកំណើនសេដ្ឋកិច្ច គោលដៅគឺដើម្បីសម្រេចបាននូវគោលដៅដែលកំណត់ដោយរដ្ឋសភាគឺ 6,7% ប៉ុន្តែរដ្ឋាភិបាលនឹងខិតខំដើម្បីសម្រេចបាននូវកម្រិតខ្ពស់ជាងនេះ។ ដូច្នេះនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យផលិតកម្មកសិកម្មគួរយកចិត្តទុកដាក់ចំពោះការកែច្នៃ ការនាំចេញ និងកសាងខ្សែសង្វាក់ផលិតកម្ម។ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យទេសចរណ៍ដែលមានគុណភាពខ្ពស់ដោយមានសារៈសំខាន់ចំពោះគុណភាពនៃសេវាកម្ម។
នាយករដ្ឋមន្ត្រីក៏បានស្នើដល់ក្រសួងស្ថាប័ននានារៀបចំយ៉ាងមត់ចត់នូវខ្លឹមសារនិងភារកិច្ចដែលត្រូវបានចាត់តាំងនៅមហាសន្និបាតលើកទី៨និងសម័យប្រជុំរដ្ឋសភាលើកក្រោយទៀតដើម្បីកុំឲ្យកើតមានឡើងភាពយឺតយ៉ាវនូវឯកសារដែលបានកំណត់។ ធ្វើការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល៩ ខែកន្លងមកនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា លទ្ធផលសម្រេចបានគឺទូលំទូលាយ។ ផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៩ ខែកើនឡើង ៦,៩៨% ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៩ ខែចាប់តាំងពីឆ្នាំ ២០១១មក ម៉ាក្រូសេដ្ឋកិច្ចនៅតែបន្តស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ការនាំចេញត្រូវបានប៉ាន់ប្រមាណទទួលបានចំនួន១៧៩ ពាន់លានដុល្លាអាមេរិក។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើអោយរដ្ឋមន្ដ្រីនានាពិភាក្សានិងធ្វើអត្ថាធិប្បាយអំពី ភាពទន់ខ្សោយនិងការខ្វះខាតរបស់វិស័យខ្លួនកំពុងគ្រប់គ្រង ដើម្បីមានដំណោះស្រាយល្អបំផុតអាចអនុវត្ត សំដៅបំពេញនូវគោលដៅនិងភារកិច្ចដែលកំណត់ក្នុងឆ្នាំ ២០១៨និង បង្កើតកម្លាំងចលករសម្រាប់ឆ្នាំ២០១៩៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន