យុគសម័យ - ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong សន្និបាតមជ្ឈិមលើកទី 8 នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ បានប្រារព្ធយ៉ាងមហោឡារិកនាព្រឹកថ្ងៃទី២ខែតុលានៅទីក្រុងហាណូយ។ ចូលរួមក្នុងសន្និបាតនេះ មានសមាជិកចំនួន២២៣រូប ក្នុងនោះ តំណាង១៧៦រូបជាសមាជិកមជ្ឈិមបក្ស ២០រូបជាសមាជិកបំរុងនិងតំណាងច្រើនរូបទៀត។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងសន្និបាត (រូបថតៈ VGP/Nhật Bắc)
នៅក្នុងសន្និបាតលើកនេះ មជ្ឈិមនឹងធ្វើការពិនិត្យលើខ្លឹមសារមួយចំនួន ក្នុងនោះ បានបូកសរុបរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី៤នីតិកាលទី១០ ស្តីពីយុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ២០២០; ស្ថានភាពសេដ្ឋកិច្ច-សង្គមនិងថវិការរដ្ឋឆ្នាំ២០១៨; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងថវិការរដ្ឋឆ្នាំ២០១៩។
ក្នុងសន្និបាតមជ្ឈិមទី៨នេះ ការិយាល័យនយោបាយបានដាក់ជូនមជ្ឈិមដើម្បីពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះបេក្ខជនដើម្បីរដ្ឋសភាបោះឆ្នោតដំណែងប្រធានរដ្ឋ; បោះឆ្នោតបំពេញបន្ថែមសមាជិក គណកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាលទី១២និងសេចក្តីសម្រេចអំពីវិន័យចំពោះកម្មាភិបាលស្របតាមបទបញ្ជារបស់បក្ស។
កិច្ចការកសាងបក្សក៏ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារធំៗ ដែលនឹងបានសន្និបាតមជ្ឈិមទី៨ នេះផ្តោតការយកចិត្តទុកដាក់ពិភាក្សានិងសម្រេចចិត្ត៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន