នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមកដល់ទីក្រុងញូវយ៉កសម្រាប់ចូលរួមសម័យប្រជុំរួមនៃមហាសន្និបាតអ.ស.ប

13:56 | 27/09/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី២៧ខែកញ្ញា តាមម៉ោងវៀតណាម (យប់ថ្ងៃទី២៦ខែកញ្ញាតាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅជល់ព្រលានយន្តហោះអន្តរជាតិ John F.Kenedy នៃទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៣។

ទទួលសូមស្វាគមន៍នាយករដ្ឋមន្ត្រីនិងគណៈប្រតិភូនៅព្រលានយន្តហោះមានវត្តមានឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc; ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy រួមទាំងកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមនៅសហរដ្ឋអាមេរិកនិងក្រុមបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមនៅអង្គការសហប្រជាជាតិផងដែរ។

យោងតាមរបៀបវារៈ នាយករដ្ឋមន្ត្រីនឹងចូលរួមនិងថ្លែងនៅសម័យប្រជុំពេញអង្គនៃមហាសន្និបាត នីតិកាលទី ៧៣; ជួបពិភាក្សាជាមួយសហគ្រាសអាមេរិក ស្តីពីការទាក់ទាញវិនិយោគនៅវៀតណាម ក្នុងសម័យអភិវឌ្ឍន៍ឧស្សាហកម្ម៤.០ និងមានជំនួបសន្ទនាទ្វេភាគីមួយចំនួន ដូចជាជួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ; អគ្គលេខាធិការអង្គការសហប្រជាជាតិ; ជួបជាមួយប្រធានក្រុមប្រឹក្សារដ្ឋគុយបា; ជួបជាមួយប្រធានាធិបតី Fiji ។ល។

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត