អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រតិភូបក្សកុម្មុយនិស្តចិននិងប្រតិភូគុយបា

19:50 | 27/09/2018

នារសៀលថ្ងៃទី២៧ខែកញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនិងជាលេខាគណៈកម្មការត្រួតវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលកំពុងធ្វើទស្សនកិច្ចការងារនៅវៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនិងជាលេខាគណៈ កម្មការត្រួតវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (រូបថតៈ TTXVN)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងអំណរគុណ ចំពោះអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនដែលបានផ្ញើរសារទូរលេខចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមអំពីមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ព្រមទាំងថ្លែងអំណរគុណចំពោះការដែលប្រតិភូបក្សកុម្មុយនិស្តចិនបានមកកាន់វៀតណាមដើម្បីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang។

អញ្ជើញថ្លែងក្នុងពិធី លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរ បន្តបង្កើតការខិតខំប្រឹងប្រែង ដើម្បីជម្រុញរាល់វិស័យសហប្រតិបត្តិការឲ្យមានការអភិវឌ្ឍជាក់ស្តែង គោរពផលប្រយោជន៍ស្របច្បាប់និងសក្តិសមរបស់គ្នាទៅវិញទៅមក ដោះស្រាយដោយសន្តិវិធីជម្លោះទាំងអស់លើសមុទ្រ ជាពិសេសជម្រុញទំនាក់ទំនងវៀតណាម-ចិនឲ្យមានការអភិវឌ្ឍកាន់តែរឹងមាំនិងស្ថិរភាព។ អគ្គលេខាបក្សក៏បានស្នើឲ្យស្ថាប័នពាក់ព័ន្ធនៃបក្សទាំងពីរនិងរដ្ឋទាំងពីរ ឲ្យបង្កើនការចែករំលែកបទពិសោធន៍លើកិច្ចការត្រួតពិនិត្យ ឃ្លាំមើលនិងបង្ការប្រឆាំងអំពើពុករលួយ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូ (រូបថតៈ TTXVN)

រីឯខ្លួនវិញ លោក Zhao Leji បានសម្តែងនូវគោលបំណង ចង់ឲ្យថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ បន្តការយកចិត្តទុកដាក់ ដើម្បីដឹកនាំក្រសួង ស្ថាប័ន គ្រប់ជាន់ថ្នាក់ ក្នុងនោះមានទាំងស្ថាប័នត្រួតពិនិត្យ វិន័យរបស់បក្សទាំងពីរឲ្យបង្កើនការជួបប្រាស្រ័យ រឹតបន្តឹងកិច្ចសហប្រតិបត្តិការ បង្កើនការជឿទុកចិត្តនយោបាយ ជាពិសេស ជម្រុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-ចិន​ ឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងសកម្មនិងស្ថិរភាពនាពេលខាងមុខ។

ក៏នារសៀលថ្ងៃទី ២៧ ខែកញ្ញា អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋនៃសាធារណរដ្ឋគុយបាដឹកនាំដោយលោក Roberto Morales Ojeda សមាជិកការិយាល័យនយោបាយ អនុប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា ក្នុងឱកាសមកកាន់វៀតណាមចូលរួមបុណ្យសពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលោក Roberto Morales (រូបថតៈ VOV)

តាងនាមបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងអំណរគុណចំពោះសារទូរលេខចូលរួមរំលែកទុក្ខអំពីមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang ជាពិសេសបានបញ្ចូនប្រតិភូចូលរួមពិធីបុណ្យសពតែម្តង។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត រួមជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនគុយបា ពង្រឹង ពង្រីកនិងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងជាបងប្អូនគំរូ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សាមគ្គីភាពស្មោះត្រង់ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-គុយបាផងដែរ។

រីឯខ្លួនវិញ លោក Roberto Morales បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកសកម្មរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាមសង្គមនិយម និងអះអាងថា ប្រធានរដ្ឋលោក Tran Dai Quang ជាមិត្តដ៏ជិតស្និទ្ធរបស់គុយបា ដែលបានចូលរួមចំណែកយ៉ាងក្នុងការជម្រុញទំនាក់ទំនងពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ គុយបានិងវៀតណាម៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត