ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនិងអាស៊ានស្វែងរកឱកាសសហប្រតិបត្តិការថ្មី

17:24 | 28/09/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី២៧ខែកញ្ញា (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសគុយវ៉ែត Sabah Al Khalid Al Sabah អញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន- ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ (GCC)។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP/Hai Minh )

សន្និសីទនេះបានធ្វើឡើងនៅក្រៅកិច្ចប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនិងអ្នកតំណាងមកពីបណ្តាប្រទេសអាស៊ាន និង GCC ។

នេះគឺជាកិច្ចប្រជុំដំបូងរវាងរដ្ឋមន្ត្រីបណ្តាប្រទេសអាស៊ាននិង GCC គិតតាំងពីឆ្នាំ២០១៤មក ក្នុងគោលបំណង វាយតម្លៃនូវស្ថានភាព កិច្ចក្នុងគោលបំណងវាយតម្លៃស្ថានភាពសហប្រតិបតិ្តការ កំណត់អនាគតនៃទំនាក់ទំនងនិងពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - GCC ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖ កិច្ចសហប្រតិបត្តិការអាស៊ាន - GCC សម្រេចបាននូវការអភិវឌ្ឍន៍មួយចំនួន ចាប់តាំងពីការបង្កើតទំនាក់ទំនងជាផ្លូវការកាលពីឆ្នាំ ២០០៩ មក។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-GCC (រូបថតៈ VGP/Hai Minh)

ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការវាងតំបន់ទាំងពីរ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចដូចជាថាមពល ការវិនិយោគ ការតភ្ជាប់និងហេដ្ឋារចនាសម្ព័ន្ធ។ ឧបនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យភាគីទាំងពីរ ពិភាក្សាយ៉ាងសកម្មនិងលើកឡើងនូវជំហានជាក់ស្តែងដើម្បីពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងអាស៊ាន - GCC ដែលផ្តល់មកនូវផលប្រយោជន៍ដល់ប្រជាជននៃតំបន់ទាំងពីរ។

ចែករំលែកនូវទស្សនៈរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh រដ្ឋមន្ត្រីអាស៊ាននិង GCC ទាំងអស់ បានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការរួមទាំងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជាពាណិ ជ្ជកម្ម វិនិយោគ ការអភិវឌ្ឍប្រកបដោយចីរភាព ថាមពល ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ អប់រំក៏ដូចជាការជួបប្រាស្រ័យប្រជាជនជាដើម។ រដ្ឋមន្រ្តី GCC បានអះអាងពីចំណងទាក់ទងជិតស្និទ្ធរបស់ខ្លួនជាមួយអាស៊ាន និងជួយអាស៊ានយ៉ាងសកម្មក្នុងការកសាង សហគមន៍ ពង្រឹងការតភ្ជាប់តំបន់និងប្តេជ្ញាចិត្តជាមួយអាស៊ានក្នុងការនាំយកនូវភាពរឹងមាំថ្មីទៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន - GCC ។

នៅក្នុងឱកាសនោះ រដ្ឋមន្រ្តីទាំងអស់បានចែករំលែកនូវទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាកិច្ចរការពារសេដ្ឋកិច្ច ភេរវកម្ម ជម្លោះភូមិសាស្ត្រនយោបាយនិងការអភិវឌ្ឍប្រកបដោយចីរភាព៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត