ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀតណាម Tran Dai Quang

07:49 | 26/09/2018 (យោងតាម chinhphu.vn)

យុគសម័យ - ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋវៀតណាមចាប់ពីម៉ោង៧ព្រឹកថ្ងៃទី២៦ខែកញ្ញា។ ពិធីបុណ្យសពលោក Tran Dai Quang បានរៀបចំឡើងតាមពិធីបុណ្យសពថ្នាក់ជាតិ។

VGP/Nhật Bắc

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោក Tran Dai Quang បានប្រព្រឹត្តទៅនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨ នៅស្រុកកំណើតរបស់លោក មានអាស័យដ្ឋាននៅភូមិ ១៣ ឃុំ Quang Thien ស្រុក Kim Son ខេត្ត Ninh Binh។


នាព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨ នៅផ្ទះបុណ្យសពជាតិ គណៈប្រតិបត្តិការមជ្ឈឹមបក្ស រដ្ឋាភិបាល រដ្ឋសភា ប្រធានរដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម បានរៀបចំពីធីគោរពវិញ្ញាណក្ខ័ន្ធ លោក Tran Dai Quang សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយពិធីបុណ្យថ្នាក់ជាតិ។

គណៈប្រតិភូនៃគណៈប្រតិបត្តិការមជ្ឈឹមបក្ស ដឹកនាំដោយលោក អគ្គលេខាបក្ស Nguyen Phu Trong (រូបថតៈ VGP/Nhat Bac)


គណៈប្រតិភូរដ្ឋាភិបាល ដឹកនាំដោយលោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកប្រធានរដ្ឋ Tran Dai Quang (រូបថតៈ VGP/Nhat Bac)


គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយលោកស្រី Nguyen Thi Kim Ngan សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព។ (រូបថតៈ VGP/Nhat Bac)


គណៈប្រតិភូប្រធានរដ្ឋ ដឹកនាំដោយលោកស្រី Dang Thi Ngoc Thinh សមាជិកមជ្ឈឹមបក្ស ប្រធានរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋលោក​ Tran Dai Quang និងចូលរួមរំលែកួទុក្ខជាមួយក្រុមគ្រួសារសព (រូបថតៈ VGP/Nhat Bac)


គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក Hau A Lenh សមាជិកមជ្ឈឹមបក្ស អនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព (រូបថតៈ VGP/Nhat Bac)

ក្នុងពេលដំណាលគ្នានេះ នៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញនិងនៅសាលប្រជុំនៃគណៈកម្មាធិការប្រជាជនស្រុក Kim Son ខេត្ត Ninh Binh ក៏បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang ផងដែរ។

VGP/Nhật Bắc

ទូរទស្សន៍វៀតណាមនិងវិទ្យុសម្លេងវៀតណាម នឹងផ្សាយបន្តផ្ទាល់ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងពិធីបញ្ចុះសពលោកប្រធានរដ្ឋ Tran Dai Quang នៅទីក្រុងហាណូយ ទីក្រុងហូជីមិញនិងស្រុក Kim Son ខេត្ត Ninh Binh៕



(យោងតាម chinhphu.vn)

(យោងតាម chinhphu.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត