ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

14:18 | 13/09/2018

នាថ្ងៃទី១២ខែកញ្ញា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងភរិយាបានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២កញ្ញាតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងភរិយា។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អញ្ជើញប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថតៈ VOV)

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី លោក Joko Widodo បានជួបពិភាក្សាជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang; ជួបសន្ទនាជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong; ជួបសវនការជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម - ឥណ្ឌូណេស៊ីស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងបង្កើតឱកាសដើម្បីផ្លាស់ប្តូរទស្សនៈ គោលគំនិតនិងគំនិតផ្តួចផ្តើមលើបញ្ហាជាយុទ្ធសាស្រ្តមួយចំនួនតាមរយៈយន្តការនិងការពិគ្រោះយោបល់។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកតុលាការនិងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានព្រមព្រៀង ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល អាកាសចរណ៍និងដែនសមុទ្រ ក្នុងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល ជាដើម។

ភាគីទាំងពីរបានអះអាងឡើងវិញ នូវការគាំទ្ររបស់ខ្លួនចំពោះការអនុវត្តពេញលេញសម្រាប់សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការកំពុងមានការវិវឌ្ឍល្អរវាងអាស៊ាននិងចិន រួមទាំងរីករាយចំពោះដំណើរការរីកចម្រើននៃកិច្ចចរចាស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររវាងសាធារណ រដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋឥណ្ឌូនេស៊ីដំណាក់កាល២០១៩-២០២៣ និងសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការស្ម័គ្រចិត្តចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពី ការ​នេសាទ​ខុស​ច្បាប់មិន​បាន​រាយ​ការណ៍ និង​គ្មាន​ការ​គ្រប់គ្រង ដែល​ហៅ​កាត់​ថា IUU និង ជម្រុញការគ្រប់គ្រងរបបនេសាទប្រកបដោយនិរន្តភាព៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន

អានច្រើនបំផុត