យុគសម័យ - រដ្ឋមន្រ្តីការបរទេសអេស្តូនី លោក Sven Mikser បានបញ្ជាក់អះអាងនូវប្រការនេះនៅក្នុងកិច្ចពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh នៅថ្ងៃទី ១៤ ខែកញ្ញា។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអេស្តូនី លោក Sven Mikser (រូបថតៈ VGP/Hai Minh)
តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសអេស្តូនីលោក Sven Mikser បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកញ្ញា។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី Sven Mikser ដោយសង្កត់ធ្ងន់ថានេះគឺជាដំណើរទស្សនកិច្ចនៅវៀតណាមលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអេស្តូនី ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតឆ្នាំនា ឆ្នាំ ១៩៩២មក ហើយនេះជាឱកាសមួយសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរទិសដៅនិងវិធានការជាក់ស្តែងដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងអេស្ដូនី។
តាមរយៈកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវវិធានការជាក់លាក់ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីនិងអះអាង ថា ត្រូវបង្កើនថែមទៀតការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមទាំងក្រសួងនិងមូលដ្ឋាននានា។ រួមជាមួយគ្នានោះ ក្សាការពិគ្រោះនយោបាយនយោបាយ ការសម្របសម្រួលរវាងក្រសួងការបរទេសទាំងពីរ។ ម្យ៉ាងវីញទៀត បន្តកែលំអរក្រប ខ័ណ្ឌច្បាប់ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការនៅក្នុងគ្រប់វិស័យជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VGP/Hai Minh)
ភាគីទាំងពីរបានព្រមព្រៀងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់មុនទំនិញនាំចេញសំខាន់ៗរបស់វៀតណាម ដូចជាផលិតផលកសិកម្ម វាយនភ័ណ្ឌនិងផលិតផលឈើទៅកាន់ទីផ្សារអេស្តូនីនិងទីផ្សារនៃប្រទេសបាល់ទិកមួយចំនួនក៏ដូចជាមុខទំនិញដែលជាប្រៀបខ្លាំងរបស់អេស្ដូនី ដូចជាផលិតផលបច្ចេកវិទ្យាចំណីអាហារ គ្រឿងសង្ហារឹម ។ល។ ឲ្យមានឱកាស ឈានចូលទីផ្សារវៀតណាមនិងអាស៊ានតែម្តង។
លោកនាយករដ្ឋមន្ត្រីបានសាទរចំពោះការដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីជៀសវាងការ បង់ពន្ធទ្វេដង និងស្នើឲ្យចុះហត្ថលេខាថ្មីលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចសំដៅបង្កើតក្របខ័ណ្ឌច្បាប់ងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅក្នុងវេទិកា និងអង្គការអន្តរជាតិនានានិងព្រមព្រៀងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពហុភាគីនៅក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ក្នុងវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប ( ASEM) និងវេទិកាពហុភាគីដទៃទៀតដែលប្រទេសទាំងពីរជាសមាជិក។
លោករដ្ឋមន្ត្រីការបរទេស Sven Mikser បានអះអាងថា អេស្តូនីគាំទ្រវៀតណាមដើម្បីបង្កើន កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហភាពអឺរ៉ុប (EU) ក្នុងនោះមានការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមជាមួយសហភាពអឺរ៉ុប EU ផងដែរ។
ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហាអត្តរជាតិនិងតំបន់ដែលមានការចាប់អារម្មណ៍ដូចគ្នា ព្រមទាំងសង្កត់ធ្ងន់នូវសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍។
ភាគីអេស្តូនីអះអាងគាំទ្រចំពោះទស្សនៈរបស់អាស៊ាននិងវៀតណាមក្នុងដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)


មតិពីមិត្តអ្នកអាន