ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញបំពេញការងារនៅខេត្ត Long An

06:59 | 17/09/2018

ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យ BCG Bang Duong បានប្រព្រឹត្តទៅនៅឃុំ Thanh An ស្រុក Thanh Hoa ខេត្ត Long An នាព្រឹកថ្ងៃទី១៦ខែកញ្ញា។ នេះជាគម្រោងការរោងចក្រថាម ពលពន្លឺព្រះអាទិត្យដើមដំបូងនៅខេត្ត Long An និងជាការគូសសញ្ញាសំខាន់សម្រាប់កម្មវិធីអភិវឌ្ឍន៍ថាមពលថ្មីនៃតំបន់នេះផងដែរ ។

ទិដ្ឋភាពនៃពិធីចុះបឋមសិលាសាងសងរោងចក្រថាមពលព្រះអាទិត្យ (រូបថតៈ VGP/Mạnh Hùng)

អញ្ជើញចូលរួមក្នុងពិធីនេះមាន វត្តមាន ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបមកពីក្រ សួង ស្ថាប័នមួយចំនួនទៀតផង។

គម្រោងនេះត្រូវបានអនុម័តដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមដែលមានសមត្ថភាពផលិតបាន ៤០,៦ មេហ្កាវ៉ាត់ ហើយគ្រោងនឹងសម្រេចនិង ដាក់ឲ្យដំណើរការមុនខែមិថុនាឆ្នាំ ២០១៩។

មុននោះ នារសៀលថ្ងៃទី ១៥ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh និងសមាជិកសភានីតិកាលទី ១៤ មណ្ឌល Long An បានចូលរួមសន្និសីទ ជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតដែលជាថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំមន្ទីរនានា សំដៅផ្ទៀងស្តាប់យោបល់មុនសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាម នីតិកាល ទី ១៤ ដែលនឹងប្រារព្ធនាពេលខាងមុខ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត