យុគសម័យ - នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសីទជាតិនៃរដ្ឋធានីហាណូយ ប្រទេសវៀតណាម កិច្ចប្រជុំកំពូលវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានឆ្នាំ២០១៨ (WEF ASEAN) បានបើកជាផ្លូវការ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VOV)
អញ្ជើញចូលរួមពិធីបើក មានវត្តមាន អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong; នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc; ស្ថាបនិកនិងជានាយកប្រតិបត្តិ WEF លោក Klaus Schwab; ឧបនាយករដ្ឋមន្រ្តីចិនលោក Hu Chunhua; នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន; នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith; នាយករដ្ឋមន្រ្តីសឹង្ហុបរីលោក Lee Hsien Loong; ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo; ឧបនាយករដ្ឋមន្រ្តីថៃលោក Praijin Juntong; ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Daw Aung San Suu Kyi; រួមជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខយ៉ាងច្រើនកុះករនៅក្នុងនិងក្រៅតំបន់ទៀតផង។
អញ្ជើញថ្លែងបើកនៅសម័យប្រជុំ ស្ថាបនិកនិងជានាយក WEF លោក Klaus Schwab បានរំលេចចេញនូវស្ថានភាពនាបច្ចុប្បន្ននិងនាអនាគតរបស់អាស៊ានក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤។ លោករូបនេះបានចាត់ទុកថា ប្រទេសនានាដែលទទួលបានជោគជ័យក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០នោះ នឹងត្រូវបានកំណត់ឡើងវិញដោយប្រព័ន្ធសហគ្រិននិងសហគ្រាសចាប់ផ្តើមអាជីព។ តាមនោះ បដិវត្តន៍៤.០នឹងលុបបំបាត់ការងារធ្វើមួយចំនួន ប៉ុន្តែបង្កើតឡើងឱកាសដើម្បីរដ្ឋាភិបាលនានាសហការជាមួយគ្នា។ នាយក WEF លោក Klaus Schwab បានជឿជាក់ថា ដោយការស្រុះចិត្តគំនិតខ្ពស់ក្នុងប្លុកអាស៊ាននិងសក្ដានុភាពជាច្រើននោះ អាស៊ាននឹងឆ្លងកាត់និងពុះពារលើការសាកល្បងទាំងអស់នៃបដិវត្តន៍៤.០នេះ។
ស្ថាបនិកនិងជាប្រធាន WEF លោក Klaus Schwab (រូបថត៖ VOV)
“ពិភពលោកកំពុងចូលរួមរត់ប្រណាំងដើម្បីក្លាយទៅជាម្ចាស់បដិវត្តន៍ឧស្សាហកម្មលើកទី៤និងដឹកនាំពិភពលោក។ ប្រ ទេសអាស៊ាននានាដោយមានទស្សនៈ វិស័យសមស្រប អាចក្លាយទៅជាអ្នកឈានមុខគេក្នុងបដិវត្តន៍នេះ។ ខ្ញុំជឿជាក់ថា ប្លុកអាស៊ានដោយមានចំនួនប្រជាជនវ័យក្មេង និងស្មារតីធុរកិច្ចខ្ពស់ នឹងដណ្ដើម បានជ័យជំនះក្នុងការត់ប្រណាំងនេះ ហើយនោះគឺជាគោលបំណងរបស់យើងខ្ញុំ ផងដែរ”។
រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អះអាងថា បដិវត្តន៍ឧស្សាហកម្មលើកទី៤បានបង្កើតឡើងជំហានលោតផ្លោះមួយ អំពីរបៀបរបប ដែលជួយតភ្ជាប់សហគ្រាសក្នុងប្លុកអាស៊ាន ពិសេសគឺសហ គ្រាសខ្នាតតូចនិងមធ្យម ជាមួយនឹងខ្សែសង្វាក់សកលលោក។ ដោយឈរលើ មូលដ្ឋាននោះ លោកនាយករដ្ឋមន្រ្តីបានលើកសំណើស្ដីពីអាទិភាពមួយចំនួន សម្រាប់អាស៊ាននាពេលខាងមុខ។ តាមនោះ ទន្ទឹមនឹងការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធ អាស៊ានក៏ត្រូវចែក រំលែកទិន្នន័យ កែសម្រួលដល់បរិយាកាសធ្វើអាជីវកម្ម របៀបរបបនិងច្បាប់ ជាដើម។ ជាពិសេសលោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅ លើការអភិវឌ្ឍវិស័យអប់រំ។
“ក្នុងសម័យកាល៤.០នេះ ប្រទេសអាស៊ានជាច្រើនបានបង្កើតមជ្ឈមណ្ឌល ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតនិងថ្នាលបណ្ដុះធនធានថ្នាក់ជាតិ។ យើងចាំបាច់ត្រូវ កសាង ក្របខ័ណ្ឌតភ្ជាប់ថ្នាលបណ្ដុះធនធានទាំងនេះ ដើម្បីកសាងយុទ្ធសាស្ត្របណ្ដុះ បណ្ដាលអ្នកមានទេពកោសល្យនៃប្រទេសអាស៊ានទាំងឡាយ។ ក្រោមឥទ្ធិពល នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ទាមទារឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាក្នុង វិស័យអប់រំឲ្យបានសមស្របទៅនឹងនិន្នាការអភិវឌ្ឍថ្មីនិងការផ្លាស់ប្ដូរជាបន្តបន្ទាប់នៃជំនាញវិជ្ជាជីវៈ។ ខ្ញុំស្នើឲ្យបង្កើតបណ្ដាញអប់រំនិងកសាងបណ្ដាញអប់រំអស់ មួយជីវិតនៅប្រទេសអាស៊ានទាំងអស់”។ នេះបើយោងតាមមតិរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។
នៅសម័យប្រជុំនេះដែរ សាររបស់អគ្គលេខាធិការអ.ស.បលោក Antonio Guterres ស្ដីពី WEF ASEAN និងសន្ទុរកថារបស់ថ្នាក់ដឹកនាំនៃប្រទេស ក្នុងតំបន់ និងដៃគូនានា ក៏បានអះអាងថា នឹងរួមដំណើរជាមួយអាស៊ានដើម្បីឆ្លៀតយក បច្ចេកវិទ្យាថ្មីសំដៅរុញថយក្រោយហានិភ័យនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)


មតិពីមិត្តអ្នកអាន