យុគសម័យ - អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃថា សហគមន៍ជន វៀតណាមនៅសហព័ន្ធរុស្ស៊ីជាសហគមន៍មួយខ្លាំងមាំមួន មានប្រពៃណីជួយគ្នាទៅវិញទៅមក។
អណិកជនវៀតណាមទទួលស្វាគមន៍អគ្គលេខាបក្ស លោក Nguyen Phu Trong នៅបរិវែណស្ថានទូត (រូបថតៈ VOV)
នាល្ងាចថ្ងៃទី៥ខែកញ្ញា (តាមម៉ោងម៉ូស្គូ) អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញមកទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកស្ថានទូតរួមទាំងតំណាងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ីផងដែរ។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកអគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ីតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីពូទីនលើកនេះ គឺដើម្បីពង្រឹងជំនឿទុកចិត្តនយោបាយ ពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមទាំងអះអាងជាថ្មីនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺចាត់ទុករុស្ស៊ីជាដៃគូអាទិភាពចម្បង។
លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ស្ថានទូតនិងស្ថាប័នតំណាងនានារបស់វៀតណាមនៅរុស្ស៊ីដែលបានជម្នះរាល់ការលំបាកដើម្បីបំពេញល្អភារកិច្ចដែលបានប្រគល់ជូននិងរួមចំណែកដល់ការអនុវត្តគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋ ជាពិសេសបន្តជម្រុញការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃថា សហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ីជាសហគមន៍ខ្លាំងមំាមួន មានប្រពៃណីជួយគ្នាទៅវិញទៅមក និងមានបំណង ចង់ឲ្យបងប្អូនអណិកជនបន្តពង្រីកនូវសមិទ្ធិដែលទទួលបាន រួមចំណែកធ្វើជាស្ពាន តភ្ជាប់នូវតម្លៃយ៉ាងល្អប្រសើរនៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-សហព័ន្ធរុស្ស៊ី។

អគ្គលេខាធិការបានអះអាងសារជាថ្មីថា: បក្សនិងរដ្ឋតែងតែចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញរបស់ប្រជាជាតិវៀតណាម និងជានិច្ចកាលយកចិត្តទុកដាក់ក្នុងការដឹកនាំក្រសួងស្ថាប័នគ្រប់លំដាប់ថ្នាក់និងស្ថាប័នពាក់ព័ន្ធនានា រួមទាំងស្ថានទូតវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅសហព័ន្ធរុស្ស៊ីក្នុងការអនុវត្តត្រឹមត្រូវគោលមាគ៌ាមហាសាមគ្គីជាតិទាំងមូល ជាពិសេសជួយឧបត្ថម្ភបងប្អូនអាណិកជនមានលក្ខណៈល្អក្នុងការសិក្សារៀនសូត្រ ធ្វើការនិងស្ថិរភាពជីវភាពយូរអង្វែងនៅរុស្ស៊ី។
មុននោះ អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដាក់កម្រងផ្កានៅផ្នូរយុទ្ធជន អណាមិកតាមជញ្ជាំងវិមានក្រឹមឡាំង។
នេះគឺជាកន្លែងរំលឹកដល់កុលបុត្រកុលធីតារបស់ប្រទេសរុស្ស៊ីដ៏អស្ចារ្យនិង ដែលបានបូជាដើម្បីមាតុប្រទេសក្នុងអំឡុងសង្គ្រាមការពារជាតិ (1941-1945) និងរំដោះមនុស្សជាតិចេញពីលទ្ធិហ្វាស៊ីសនិយម។
អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញដាក់កម្រងផ្កានៅផ្នូរយុទ្ធជនអណាមិកតាមជញ្ជាំងវិមានក្រឹមឡាំង (រូបថតៈ VOV)
ក្នុងឱកាសប្រារព្ធទិវាជ័យជំនះរបស់រុស្ស៊ីនៅថ្ងៃទី ៩ ខែឧសភានិងពិធីធំៗរបស់រុស្ស៊ីនោះ ថ្នាក់ដឹកនាំរុស្ស៊ី គណៈប្រតិភូបរទេសនិងប្រជាជនដែលស្រឡាញ់សន្តិសុខទូទាំងពិភពលោក តែងតែមកដល់ទីនេះ ដាក់កម្រងផ្កាដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធយុទ្ធជនពលីក្នុងសង្គ្រាមការពារប្រទេសជាតិប្រឆាំងនឹងហ្វាក់ហ្ស៊ីអាល្លឺម៉ង់។
បន្ទាប់មក អគ្គលេខាលោក Nguyen Phu Trong និងគណៈប្រតិភូបានចូលវិមានគោរព្ធវិញ្ញាក្ខ័ន្ធ Vladimir Ilyich Lenin ដែលជាអគ្គមគ្គុទេសដ៏ឈ្លាវៃរបស់វណ្ណកម្មអធននិងប្រជាកម្មករនៅទូទាំងពិភពលោក។ កេរ្តិ៍ឈ្មោះ របស់អគ្គមគ្គទេស Lenin ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជ័យជម្នះនៃបដិវត្តន៍ខែតុលានៅខែតុលាឆ្នាំ១៩៧១៕
(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)


មតិពីមិត្តអ្នកអាន