យុគសម័យ - នាព្រឹកថ្ងៃទី៤ខែសីហា មហាសន្និបាតអន្តរសភាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣៩ (AIPA-39) បានប្រារព្ធយ៉ាងមហោឡារិក នៅប្រទេសសិង្ហបុរី ដោយមូលបទ “ឆ្ពោះទៅសហគមន៍ខ្លួនទីពឹងខ្លួននិងមានភាពច្នៃប្រឌិត”។
អនុប្រធានរដ្ឋសភា ឧត្តមសេនីយ៍ Do Ba Ty អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួម AIPA-39 (រូបថតៈ daibieunhandan.vn )
ចូលរួមក្នុងពិធីបើកមានវត្តមានគណៈប្រតិភូអន្តរសភាប្រទេសសមាជិក AIPA រួមមាន៖ ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីនថៃវៀតណាមនិងសិង្ហបុរី។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនំាដោយសមាជិកមជ្ឈឹមបក្សនិងជាអនុប្រធានរដ្ឋសភា ឧត្តមសេនីយ៍ Do Ba Ty ចូលរួមក្នុងពិធីបើក។ ចូលរួមក្នុងពិធីបើកនៅមានវត្តមានប្រទេសជាអ្នកសង្កេតការណ៍របស់ AIPA ដូចជា អូស្ត្រាលី បេឡារូស កាណាដា ចិន សភាអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ីនិងទីម័រខាងកើត។
ក្នុងបទថ្លែងសន្ទរកថាបើក ប្រធាន AIPA-39 និងជាប្រធានរដ្ឋសភាប្រទេសម្ចាស់ផ្ទះសិង្ហបុរី លោក Tan Chuan Gin បានរំលឹកឡើងវិញអំពីប្រវត្តិសាស្ត្រនិងសញ្ញាសម្គាល់នៃការវិវឌ្ឍន៍សំខាន់ៗរបស់ AIPA។ ប្រធាន AIPA-39 លោក Tan Chuan Gin បានសង្កត់ធ្ងន់ថា AIPA ជាវេទិកាតំណាងឲ្យបំណងប្រាថ្នារបស់ប្រជាជន និងដើរតួនាទីកាន់តែសំខាន់ទៅក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីសហគមន៍អាស៊ាននិងផលប្រយោជន៍ដែលសហគមន៍អាស៊ាននាំមកជូនប្រជាជន។ AIPA បាននិងកំពុងជាគ្រឹះស្ថានសំខាន់ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិរវាងបណ្តាតំបន់និងការយល់ដឹងរវាងរដ្ឋសភានិងសមាជិកសភា ជាពិសេស កសាងទំនុកទុកចិត្តក្នុងសមាជិក សភា និងបន្តប្រែក្លាយបំណងប្រាថ្នារបស់ប្រជាជនឲ្យក្លាយទៅជាការពិត។
អញ្ជើញថ្លែងមតិអបអរសាទរមហាសន្និបាត AIPA-39 ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Teo Chee Hean បានឲ្យដឹងថា ការផ្លាស់ប្តូរនៃរលកភូមិសាស្ត្រនយោបាយ ផលប៉ះពាល់នៃសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីដូចជា អំពើហឹង្សាសន្តិសុខបណ្តាញអ៊ីនធើណិត កំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខ និងនយោបាយលើសកលលោកទាំងមូល។ យើងក៏ត្រូវទទួលរងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុនិងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាពហេតុដូច្នេះគ្មានប្រទេសណាអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានទេ គឺថ្វិត្បិតត្រូវមានការតភ្ជាប់និងដាក់ចេញវិធានការទប់ទល់ផងដែរ។
គណៈប្រតិភូរដ្ឋសភាវៀតណាមក្នុងពិធីបើកមហាសន្និបាត AIPA-39 (រូបថតៈ daibieunhandan.vn)
នៅក្នុងមហាសន្និបាត AIPA-39 នេះ ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីមានបំណងថា សភាប្រទេសនានា ត្រូវផ្តោតសំខាន់លើការកសាង សហគមន៍អាស៊ានមួយប្រកបដោយចីរភាព មានភាពច្នៃប្រឌិត ហើយនេះក៏ជាប្រធានបទរបស់អាស៊ានក្នុងឆ្នាំ២០១៨។
ជាក់ស្តែងគឺ AIPA ជម្រុញការតភ្ជាប់រវាងតំបន់ជាមួយតំបន់ បង្កើនការធ្វើសមាហរណកម្មនិងការពឹងផ្អែកលើខ្លួនឯងរបស់អាស៊ានដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើង និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយចីរភាព។ AIPA បន្តពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ានដើម្បីឆ្ពោះទៅទីផ្សារសេរីនិងបើកចំហ។
ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីបានលើកឡើងថា សមាជិកសភា AIPA គួរតែលើកទឹកចិត្តការច្នៃប្រឌិត ការអភិវឌ្ឍបច្ចេកវិទ្យានិងការប្រើប្រាស់បច្ចេកវិទ្យាក្នុងអាជីវកម្មនិងសម្រាប់ប្រជាជន។ ក្នុងបរិបទនៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទី ៤ ត្រូវធ្វើអាជីវកម្មយ៉ាងល្អរាល់ឱកាសនាំមកដោយបច្ចេកវិទ្យាលេចធ្លោនិងការបង្កើតបណ្តាញទីក្រុងឆ្លាតរបស់អាស៊ានតែម្តង។
យោងតាមឧបនាយករដ្ឋមន្ត្រីសិង្ហបុរី AIPA ត្រូវបង្កើតយន្តការដើម្បីទប់ទល់ជាមួយបម្រែបម្រួលអាសធាតុ។ ព្រោះថា ទីក្រុងធំៗជាច្រើនក្នុងតំបន់អាស៊ាន ស្ថិតក្នុងតំបន់ត្រូវរងផលប៉ះពាល់ដោយបាតុភូតធម្មជាតិយ៉ាងធ្ងន់ដូចជា រលកយក្សនិងខ្យល់ព្យុះជាដើម។ ការប្រែប្រួលនៃអាកាសធាតុនិងទឹកសមុទ្រឡើងដែលបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជន ។ ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីបានលើកឡើងថា ការរួមចំណែករបស់ AIPA ជាមួយអនាគតរបស់អាស៊ាននឹងរួមចំណែកនាំអាស៊ានក្លាយទៅជាសហគមនមួយ សាមគ្គី តភ្ជាប់និងរួមវិភាគទានយ៉ាងសកម្មសម្រាប់សន្តិភាពនិងភាពសម្បូររុងរឿងលើពិភពលោក។
*មុននោះ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA-39 អនុប្រធានរដ្ឋសភា លោក Do Ba Ty និងប្រធានគណៈប្រតិភូសមាជិកអន្តរសភាអាស៊ានរួមទាំងបណ្តាលប្រទេសអ្នកសង្កេតការណ៍បានជួបសម្តែងការគួរសមប្រធាន AIPA-39 និងជាប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan Gin ផងដែរ៕
(យោងតាម daibieunhandan.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន