យុគសម័យ - ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងមហាសមុទ្រឥណ្ឌាជាមួយប៉ាស៊ីហ្វិកកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham BInh Minh អញ្ជើញថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា (រូបថតៈ VGP/Hai Minh )
សិក្ខាសាលានេះបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៧និង២៨ខែសីហា ដោយមានការចូលរួមពីតំណាងជិត ៣០០ នាក់ រួមមានគណប្រតិភូថ្នាក់នាយករដ្ឋមន្ត្រី ថ្នាក់រដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់នានា មកពី ៤០ប្រទេសនិងតំបន់ដែនដី; តំណាងមកពីស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាមចំនួន៦០នាក់ មន្ត្រី អ្នកប្រាជ្ញវៀតណាមជិត១០០នាក់និងអ្នកយកព័ត៌មានជាតិនិងអន្តរជាតិចំនួន៧០នាក់ផងដែរ។
អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe; ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសុខាភិបាលនិងចំនួនប្រជាជននេប៉ាល់ Upendra Yadav; រដ្ឋមន្ត្រីការបរទេសឥណ្ឌា Sushma Swaraj និងរដ្ឋមន្ត្រីការបរទេសសឹង្ហបូរី Vivian Balakrishnan សុទ្ធតែបានចែករំលែកនូវមតិសំខាន់នៃការកសាងរចនាសម្ព័ន្ធក្នុងតំបន់មានចរិតលក្ខណៈគ្របដណ្តប គោរពច្បាប់អន្តរជាតិ ដោយតួនាទីស្នូលរបស់អាស៊ាន ឈរលើមូលដ្ឋាននៃការគោរពឯករាជ្យភាពនិងអធិបតេយ្យភាព បង្កើតលក្ខខណ្ឌសម្រាប់កសាងទំនុកចិត្តជាពិសេសលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមក។
រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានអះអាងថាការតភ្ជាប់រវាងមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកជាទូទៅ ឥណ្ឌាជាមួយអាស៊ាននិងវៀតណាមជានិយាយដោយឡែកមិនត្រឹមតែការជាការតភ្ជាប់លើសមុទ្រប៉ុណ្ណោះទេ ថែមទាំងជាការចែករំលែកនូវចក្ខុវិស័យនិងសេចក្តីប្រាថ្នាចង់មានយន្តការតំបន់មួយដែលបង្កលក្ខណៈដោះស្រាយរាល់បញ្ហាប្រឈមផ្នែកសន្តិសុខប្រពៃណីនិងមិនមែនប្រពៃណី សំដៅឆ្នៅះទៅការរក្សានិងលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍សម្រាប់ប្រទេសនីមួយៗ។
អញ្ជើញធ្វើការចែករំលែកក្នុងសិក្ខាសាលា ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់មហាសមុទ្រឥណ្ឌាជាមួយមហសមុទ្រប៉ាស៊ីហ្វិក។ យោងតាមលោកឧបនាយករដ្ឋមន្ត្រីវៀតណាម ក្នុងបរិបទតំបន់កំពុងប្រឈមមុខជាមួយការសាកល្បងជាច្រើន បំណងប្រាថ្នាអំពីតំបន់សន្តិភាព ស្ថិរភាពនិងសម្បូររុងរឿងកាន់តែខ្លាំងក្លាជាងពេលណាៗទាំងអស់។
ទិដ្ឋភាពនៃិសិក្ខាសាលា (រូបថត៖ VGP/Hai Minh)
បន្តនូវមតិនេះលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងចំនួនប្រជាជន នេប៉ាល់បានចាត់ទុកថា ទោះបីជាមានការប្រមូលផ្តុំបណ្តាខឿនសេដ្ឋកិច្ចលូតលាស់យ៉ាងឆាប់រហ័សបំផុតក៏ដោយ ប៉ុន្តែនេះគឺជាតំបន់ដ៏ស្មុគស្មាញបំផុតនៅក្នុងពិភពលោក ដែលមានទាំងឧក្រិដ្ឋកម្មឆ្លងដែន ការសាកល្បងសន្តិសុខ សុវត្ថភាពនាវាចរណ៍ រីកសាយអាវុធនុយក្លេអ៊ែរ ការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថានជាដើម។
រដ្ឋមន្ត្រីការបរទេសសឹង្ហបូរីបានចាត់ទុកថា តំបន់នេះនៅមានសក្តានុពលជាច្រើនសម្រាប់ធ្វើអាជីវកម្ម ក្នុងនោះទំនាក់ទំនងពាណិជ្ជ កម្មតាមសមុទ្រនៅតែជាឧត្តមភាពលេចធ្លោសម្រាប់ប្រទេសក្នុងតំបន់។ លើសពីនេះទៀត មហាសមុទ្រឥណ្ឌាក៏មានទីតាំងសំខាន់មួយ លើផ្លូវនាវាចរណ៍អន្តរជាតិផងដែរ។
បញ្ចប់ពិធីបើកសិក្ខសាលា នាយករដ្ឋមន្ត្រីស្រីលង្កាបានសង្កត់ធ្ងន់ថា មហាសមុទ្រឥណ្ឌាគឺជាជោគវាសនានៃសតវត្សរ៍ទី ២១ ហើយនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់តំបន់នេះឆ្ពោះទៅសមុទ្រនិងជាឱកាសដើម្បីអាស៊ីជំរុញនូវទិសដៅរបស់ខ្លួន ដោយទទួលស្គាល់ថា សន្តិសុខនាវាចរណ៍គួរតែមានលក្ខណៈគ្រប់ដណ្តប ឈរលើមូលដ្ឋានគ្រឹះ ពហុភាគីនិយមនិងដោយមានការចូលរួមពីគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់៕
(បកប្រែដោយ មិញ អាញ់)


មតិពីមិត្តអ្នកអាន